ចេញ​ក្រដាស​ប្រាក់ ២ម៉ឺន​រៀល​គំរូថ្មី​ហើយ

  • 2018-05-16 07:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ និង​ប្រើប្រាស់​ក្រដាសប្រាក់​ ២០០០០រៀល (២ម៉ឺន​រៀល) គំរូ​ថ្មី នៅ​ទូទាំងប្រទេស។ នេះបើតាម​អនុក្រឹត្យស្តីពី​ការចេញផ្សាយ​ធនបត្រ​ប្រភេទ ២ម៉ឺនរៀល​ គំរូថ្មី ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨នេះ។

បើតាម​សេចក្តីជូនដំណឹងរបស់​ធនាគារជាតិនៃកម្ពុជា ការអនុញ្ញាតឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មីនេះ គឺដើម្បី​អបអរ​សាទរ​ព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្មរបស់ព្រះករុណា សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃព្រះ​រាជាណាចក្រ​កម្ពុជា គម្រប់​ ៦៥ យាងចូល ៦៦​ព្រះ​វស្សា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;