Facebook ប្រាប់​ពី​ចំនួន​គណនី​ក្លែងក្លាយ​ដែល​ត្រូវ​បិទ​ចោល​នៅ​ឆ្នាំ​២០១៨​នេះ

  • 2018-05-16 07:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

នៅ​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៨ គណនី Facebook មិន​តិច​ជាង ៥៨៣​លាន​គណនី ត្រូវ​បាន​បិទ​ចោល ហើយ​ភាគ​ច្រើន​នៃ​គណនី​ទាំង​នោះ​គឺ​ត្រូវ​បិទ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ពី​បង្កើត​រួច។

ជា​មធ្យម មាន​គណនី​ក្លែងក្លាយ​ច្រើន​ជាង ៦,៥​លាន​គណនី ប៉ុនប៉ង​បង្កើត​ជា​រៀងរាល់​ថ្ងៃ តែ​ត្រូវ Facebook ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI) ដើម្បី​កម្ចាត់​ចោល​បាន។ បន្ថែម​ពី​នេះ AI របស់ Facebook ក៏​បាន​លុប​សារ​បង្ហោះ​ដែល​មាន​មេរោគ​ចំនួន ៨៣៧​លាន និង​សារ​ដែល​មាន​លក្ខណៈ​សិចស៊ី​ឬ​អាសអាភាស​ចំនួន ២១​លាន​ផង​ដែរ៕


ប្រភព៖ Cnet ប្រែ​សម្រួល៖ ឈាង.