ក្រដាស​ប្រាក់ ២ម៉ឺន​រៀល​ថ្មី បំពាក់​​បច្ចេកវិទ្យា​ដ៏​​​​ទំនើប និង​​មាន​និមិត្ត​​សញ្ញា​​ពិសេស​១

  • 2018-05-16 08:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1040

ចន្លោះមិនឃើញ

ក្រដាស​ប្រាក់​ ២ម៉ឺន​រៀលគំរូ​ថ្មី ដែល​ត្រូវបាន​រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ចេញផ្សាយ ធ្វើ​ចរាចរណ៍ និង​ប្រើប្រាស់​នៅថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ២០១៨​នេះ គឺមាន​បំពាក់​​បច្ចេកវិទ្យា​ និង​មាន​និមិត្តសញ្ញាពិសេស​សម្រាប់​ជនពិការភ្នែក​​​​ទៀតផង។

ផ្ទៃខាងមុខនៃក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី

យោងតាមប្រកាស​ស្តីពីលក្ខណៈសម្គាល់​នៃធនបត្រ​ប្រភេទ ២ម៉ឺនរៀលគំរូថ្មី បាន​ឱ្យដឹងថា នៅ​ផ្ទៃខាងមុខ ផ្នែក​ខាងឆ្វេង​នៃ​ក្រដាស​ប្រាក់​ថ្មីនេះ មានលេខ "20000" ព្រាលៗ​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរព្រមទាំងមាន​និមិត្តសញ្ញាពិសេស​សម្រាប់​ជនពិការភ្នែក​នៅពីក្រោមនោះ និងនៅកៀនខាងឆ្វេង មានបន្ទះ​ហូឡូក្រាម​ទំហំ ១០មម ប្រកបដោយ​បច្ចេកវិទ្យាទំនើប និង​ស្តង់ដា​កម្រិត​ខ្ពស់​កាត់​ទទឹង​ក្រដាសប្រាក់ពីលើដល់ក្រោម។

ផ្ទៃខាង​ក្រោយ​នៃក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី

ក្រដាសប្រាក់​ថ្មីនេះ មាន​បណ្តោយ ១៥៥មម និង​ទទឹង ៧២​មម និង​មាន​ពណ៌ស៊ីជំពូ ពណ៌​ផ្កាឈូក និងពណ៌​តោ្នត។

ចំពោះលក្ខណៈសម្គាល់​ផ្សេងៗទៀតនៃក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មីនេះ សូម​អាន​លិខិតខាងក្រោមនេះ៖

សូមជម្រាប​ថា ការ​ចេញផ្សាយ​ក្រដាសប្រាក់ថ្មីនេះ គឺដើម្បី​អបអរ​សាទរ​ព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្មរបស់ព្រះករុណា សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃព្រះ​រាជាណាចក្រ​កម្ពុជា គម្រប់​ ៦៥ យាងចូល ៦៦​ព្រះ​វស្សា៕

អត្ថបទពាក់ព័ន្ធ៖ ចេញ​ក្រដាស​ប្រាក់ ២ម៉ឺន​រៀល​គំរូថ្មី​ហើយ


អត្ថបទ៖ សំភី