វគ្គ​ផ្តាច់ព្រ័ត្រ UEL៖ កំណត់ត្រា​​សំខាន់ៗរបស់ At. Madrid និង Marseille

  • 2018-05-16 08:13:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

Atletico Madrid មកពី​អេស្ប៉ាញ នឹង​ត្រូវ​ជួប​ជាមួយ Marseille មក​ពី​បារាំង ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Europa League វេលា​ម៉ោង ១:៤៥ នាទី អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨​។

Marseille ប៉ះ At. Madrid ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Europa League វេលា​ម៉ោង ១:៤៥ នាទី អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨​ (រូបភាព៖ Laacib.net)

ខាង​ក្រោម​ជា​ស្ថិតិ​សំខាន់​ៗ​មួយ​ចំនួន៖

១- នេះ​ជា​លើក​ទី១ នៃ​ការ​ប៉ះ​គ្នា​រវាង Marseille និង At. Madrid នៅ​ក្នុង​កម្មវិធី​ប្រកួត​ទ្វីបអឺរ៉ុប ចាប់តាំង​ពី​រដូវកាល ២០០៨-០៩​ មក​។

២- នេះ​ជា​ការ​ប្រកួត លើក​ទី៣ របស់ Marseille ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Cup ឬ Europa League ។ Marseille មិន​ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​ឡើយ ដោយ​ចាញ់ Parma កាល​ពី​រដូវកាល ១៩៩៨-៩៩ និង​ចាញ់ Valencia កាលពី​រដូវកាល ២០០៣-០៤។

៣- ក្រុម​មកពី​បារាំង មិន​ធ្លាប់​ឈ្នះ​ពានរង្វាន់​ទ្វីប​អឺរ៉ុប​ឡើយ ចាប់​តាំង​ពី​រដូវ​កាល​១៩៩៥-៩៦ មក​។

៤- នេះ​ជា​ការ​ជួយ​ឲ្យ​ក្រុម​បាន​លេង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពានរង្វាន់​ទ្វីប​អឺរ៉ុប​ជា​លើក​ទី៤ ​របស់​លោក Diego Simeone ចាប់​តាំងពី​លោក​ដឹកនាំ At. Madrid ក្នុង​រដូវ​កាល​២០១១-១២​។

៥- Marseille ធ្លាប់​ឈ្នះ​ក្រុម​មកពី​អេស្ប៉ាញ ៤​លើក​ក្នុង​ចំណោម ១៥​ប្រកួត នៅ​កម្មវិធី​ប្រកួត​ទ្វីប​អឺរ៉ុប (ស្មើ​៣ និង​ចាញ់​៨)។

៦- ប្រសិនបើ At. Madrid ឈ្នះ​យប់​នេះ ពួកគេ​នឹង​ក្លាយជា​ក្លឹប​ដែល​ឈ្នះ​ពាន​រង្វាន់ Europa League ចំនួន ៣​លើក ស្មើ​នឹង​កំណត់ត្រា​របស់​ក្លឹប Sevilla ៕


ប្រភព៖ Sky Sports ប្រែ​សម្រួល៖ លាភ.