Mourinho បង្ហាញ​ឈ្មោះ​ជំនួយការ​​ថ្មី​​នៅ Machester United

  • 2018-05-16 08:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Michael Carrick ខ្សែ​បម្រើ​របស់ Manchester United នឹង​ក្លាយ​ជា​ជំនួយការ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​ចាប់​ពី​រដូវកាល​ក្រោយ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Jose Mourinho អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​បិសាច​ក្រហម។

Carrick នឹង​ត្រូវ​ឡើង​ជំនួស​លោក Rui Faria ដែល​ជា​ជំនួយការ​ជើង​ចាស់​របស់​លោក Mourinho។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​ចេញ​ពី​ក្រុម Tottenham Hotspur ទៅ​លេង​ឲ្យ Manchester នៅ​ឆ្នាំ​២០០៦ ដោយ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិន​តិច​ជាង ៤៥០​ដង​ឡើយ។

សូម​បញ្ជាក់​ថា Carrick បាន​ទទួល​តំណែង​នេះ ក្រោយ​ពី​គេ​ប្រកាស​ចូល​និវត្តន៍​ក្រោយ​ពី​ចប់​រដូវកាល។ ចំណែក​ឯ លោក Rui Faria នឹង​ត្រូវ​ទៅ​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​នៅ Arsenal បន្ទាប់​ពី​នៅ​ជាមួយ Mourinho អស់​រយៈពេល​១៧​ឆ្នាំ៕

ប្រភព៖ The Faithful MUFC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;