ម៉ាឡេស៊ី លុបចោល​ការ​យកពន្ធ​លើ​ទំនិញ ​ចាប់ពី​ខែ​ក្រោយ​

  • 2018-05-16 09:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ម៉ាឡេស៊ី នឹង​លុបចោល​ការ​យកពន្ធ​លើ​ទំនិញ និង​សេវាកម្ម (GST) ​ចាប់​ពី​ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ​២០១៨។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ​។

ផ្សារមួយនៅប្រទេសម៉ាឡេស៊ី (durian.runtuh.com)
ការ​លុប​ចោល​ការ​យក​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម​នេះ ត្រូវ​បាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​លោក Mahathir Mohamad ។ ការ​យក​ពន្ធ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​អនុវត្ត​កាលពី​ឆ្នាំ​២០១៥ ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក Najib Razak ។

ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី បាន​បន្ថែម​ថា ការ​លុប​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រុមហ៊ុន​នានា​​ដែល​ត្រូវ​បាន​ចុះបញ្ជី នៅ​ប្រទេស​ម៉ាឡេស៊ី​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;