តើ​ក្រដាស​ប្រាក់ ២ម៉ឺន​រៀល ត្រូវបាន​បោះពុម្ព​ប៉ុន្មាន​ដង​ហើយ?

  • 2018-05-16 11:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឱ្យដឹង​នៅថ្ងៃ​ទី១៦ ខែ​ឧសភា​នេះ​ថា បើ​គិតពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ​២០០៨ ធនាគារ​ជាតិ​បាន​បោះ​ពុម្ព​ក្រដាស​ប្រាក់ ២ម៉ឺនរៀល​ចំនួន​២ដង គឺ​លើក​ទី១ នៅឆ្នាំ​១៩៩៥ មាន​ពណ៌​ក្រហម និង​លើកទី​២ នៅឆ្នាំ​២០០៨ មាន​ពណ៌ខៀវ។

ផ្ទៃខាងមុខក្រដាសប្រាក់ ២ម៉ឺនរៀល ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ១៩៩៥
ផ្ទៃខាងក្រោយក្រដាសប្រាក់ ២ម៉ឺនរៀល ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ១៩៩៥
ផ្ទៃខាងមុខក្រដាសប្រាក់ ២ម៉ឺនរៀល ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ២០០៨
ផ្ទៃខាងក្រោយក្រដាសប្រាក់ ២ម៉ឺនរៀល ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ២០០៨

សូម​បញ្ជាក់​ថា នៅ​ថ្ងៃនេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ចេញផ្សាយ ធ្វើ​ចរាចរណ៍ និង​ប្រើប្រាស់​ក្រដាសប្រាក់​ ២ម៉ឺនរៀល​ថ្មី​១ទៀត ដើម្បី​អបអរ​សាទរ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះករុណា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គម្រប់​ ៦៥ យាង​ចូល ៦៦​ព្រះ​វស្សា៕

ផ្ទៃខាងមុខក្រដាសប្រាក់ ២ម៉ឺនរៀល ដែល​ត្រូវ​បាន​ប្រកាស​ឱ្យប្រើប្រាស់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨
ផ្ទៃខាងក្រោយ​ក្រដាសប្រាក់ ២ម៉ឺនរៀល ដែល​ត្រូវ​បាន​ប្រកាស​ឱ្យប្រើប្រាស់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨

ប្រភព​រូបថត៖ FB ធនាគារជាតិនៃកម្ពុជា

អត្ថបទ​ទាក់ទង


អត្ថបទ៖ សំភី