អតីត​គ្រូបង្វឹក​ជម្រើស​ជាតិ បកស្រាយ​រឿង​ដែល​ថាលោក​មក​ដឹកនាំ​នៅ​កម្ពុជា​វិញ

  • 2018-05-16 13:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នា​យប់​ថ្ងៃ​ទី១៦ ខែ​ឧសភា​នេះ​ថា លោក​មិន​ទាន់​ត្រឡប់​មក​ដឹកនាំ​ក្រុម​ណា​មួយ នៅ​ប្រទេស​កម្ពុជា​វិញ​នោះទេ​។

លោក Leo ថតសែលហ្វីជាមួយអ្នកគាំទ្រកម្ពុជា នៅពហុកីឡដ្ឋានជាតិ នាពេលកន្លងទៅ
លោក​បញ្ជាក់​របស់​គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​លើកឡើង​ថា លោក Leo នឹង​វិល​ត្រឡប់​មក​ដឹក​នាំ​ក្លឹប​មួយ​នៅ​កម្ពុជា​ បន្ទាប់ពី​ត្រូវ​បាន​ចែកផ្លូវ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​។

គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល​បាន​ពន្យល់​ថា បច្ចុប្បន្ន​លោក​កំពុង​ធ្វើការ​នៅ​ក្លឹប Ceara នៅ​ប្រទេស​ប្រេស៊ីល ដោយ​ជាប់​កិច្ច​សន្យា ហើយ​លោក​មិន​អាច​ត្រឡប់​មក​វិញភ្លាម​ៗ​បាន​ទេ។ ដូច្នេះ លោក​មិន​អាច​ទទួល​យក​ការ​អញ្ជើញ​ពី​ក្លឹប​ណាមួយ​នៅ​កម្ពុជា​បាន​ទេ​។ ក៏​ប៉ុន្តែ​ លោក Leo ​បញ្ជាក់​ថា លោក​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ពេល​ណាមួយ​ជាក់ជា​ពុំ​ខាន។

លោក​បន្ថែម​ថា ថ្មីៗនេះ ក៏​មាន​ក្លឹប​ចំនួន​ពីរ ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​ថៃ ក៏​បាន​ទាក់ទង​ទៅ​កាន់​លោក ឲ្យ​ទៅ​ដឹកនាំ​ផងដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;