At. Madrid លើក​ពាន UEL ​តាម​ស្មើ​កំណត់ត្រា​ក្រុម​អេស្បាញ១ ក្រោយ​បំបាក់ Marseille

  • 2018-05-16 23:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Atletico Madrid បាន​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់ UEFA Europa League បន្ទាប់​ពី​យក​ឈ្នះ​ក្លឹប Marseille នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣-០ កាលពី​យប់មិញ។ លទ្ធផល​នេះ មាន​ន័យ​ថា At. Madrid ឈ្នះ​ពាន​រង្វាន់ UEL ជា​លើក​ទី៣ ស្មើ​កំណត់ត្រា​របស់​ក្លឹប Sevilla ដែល​ឈ្នះ​ពាន​រង្វាន់ UEL ច្រើន​ជាង​គេ ចាប់តាំង​ពី​ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រដូវកាល​ ២០០៩-១០​ ។

Antoine Griezmann ជា​អ្នក​រក​គ្រាប់​បើក​ឆាក​ឲ្យ At. Madrid នៅ​នាទី​២១ និង​ជា​អ្នក​បន្ថែម​គ្រាប់​ទី​២ នៅ​នាទី៤៩។ ចំណែក Gabi បាន​រក​គ្រាប់​ទី៣ នៅ​នាទី​៨៩។

Griezmann ស៊ុតបញ្ចូលទីគ្រាប់ទី២ កាលពីយប់មិញ (រូបថត៖ EPA)

ស្ថិតិ​ដែល​អ្នក​គួរ​ដឹង​៖

  • លោក Simeone អ្នក​ចាត់ការ At. Madrid ក្លាយ​ជា​អ្នកចាត់ការ​ទី​មួយ ដែល​អាច​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពានរង្វាន់ Europa League ច្រើន​ជាង​១លើក បន្ទាប់ពី​លោក Unai Emery ដែល​ធ្លាប់​ឈ្នះ ៣​លើក។

  • ខ្សែ​បម្រើ Koke ធ្វើ​បាន Assist ៥ ដង ឲ្យ At. Madrid នៅ Europa League តាម​ពី​ក្រោយ Diego ដែល​ធ្វើបាន ៨​ដង ឲ្យ​ក្លឹប​នេះ​កាល​ពី​រដូវកាល ២០០៩​-១០។

  • Griezmann បាន​រួមចំណែក​ក្នុង​ការ​រក​គ្រាប់​បាល់​ចំនួន ១២​គ្រាប់​ក្នុង​កម្មវិធី​ប្រកួត​ទ្វីប​អឺរ៉ុប​ (រក​បាន៨​គ្រាប់ និង Assist ៤​)។

  • Oblak អ្នកចាំទី​របស់ At. Madrid ធ្វើ​បាន Clean Sheet ចំនួន ៧លើក នៅ​ក្នុង​កម្មវិធី​ប្រកួត​ទ្វីប​អឺរ៉ុប ក្នុង​រដូវ​កាល​នេះ។ តួលេខ​នេះ ច្រើនជាង​អ្នកចាំទី​ដទៃ​ទៀត នៅ Champions League ឬ Europa League ​៕

Griezmann ថើបពាន UEL (រូបថត៖ Europa League)


ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.