រោងចក្រ​២ទៀត នឹង​បើក​ដំណើរការ​នៅ​តំបន់២ ដោយ​បង្កើត​ការងារ​ជាង៣​ពាន់​កន្លែង

  • 2018-05-17 00:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD និង ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ។

សកម្មភាពរបស់កម្មការិនី នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង

គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៥៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​៦៤៧ ​កន្លែង។

​ចំណែក គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៥,០៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៦២៨ កន្លែង៕


អត្ថបទ៖ លាភ.