លោក ត្រាំ ប្រៀបធៀប​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដូច​ទៅ​នឹង​សត្វ​ធាតុ

  • 2018-05-17 03:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ការ​ប្រៀបធៀប​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​នឹង​សត្វធាតុ​ អំឡុង​ជំនួប​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ជា​មួយ​នឹង​មន្ត្រី​មក​ពី​រដ្ឋ​California។

លោក ដូណាល់ ត្រាំ ថ្លែង​នា​ពេល​កន្លង​មក
លោក​ត្រាំ​បាន​ថ្លែង​ដូច្នេះ​ថា៖ "យើង​មាន​មនុស្ស​ជាច្រើន​ចូល ឬ​ព្យាយាម​ចូល​មក​កាន់​ប្រទេស​យើង។ យើង​បាន​ធ្វើ​ការ​បញ្ឈប់​ពួក​គេ​ជា​ច្រើន​មិន​ឲ្យ​ចូលមក ព្រម​ទាំង​កំពុង​បណ្ដាញ​ពួក​គេ​ទាំង​នោះ​ចេញ​ពី​ប្រទេស​ផង​ដែរ​។ អ្នក​មិន​ដឹង​ទេ​ថា​ពួក​គេ​ទាំង​នោះ​អាក្រក់​ប៉ុណ្ណា​។ ពួក​គេ​មិន​មែន​ជា​មនុស្ស​នោះ​ទេ។ ​ពួក​គេ​ គឺ​ជា​សត្វធាតុ។"

យ៉ាង​ណា​មិញ ​ប្រធានាធិបតី​អាមេរិក​ទី៤៥​រូប​នេះ បាន​ប្ដេជ្ញា​កែប្រែ​ប្រព័ន្ធ​ច្បាប់​អន្តោប្រវេសន៍​សព្វ​ថ្ងៃ​ ដែល​លោក​បាន​ហៅ​ច្បាប់​នេះ​ថា​ ជា​ច្បាប់​អន់​បំផុត​លើ​លោក​៕

នេះ​ជា​សម្ដី​ទាំង​ស្រុង​របស់​លោក​ដូណាល់ ត្រាំ៖

ប្រភព៖ Time ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;