ចិន​គ្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ម៉ូតូ​ប្រើ​អាគុយ នៅ​កម្ពុជា

  • 2018-05-17 02:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន Jaingsu Xinri E-Vihicle Co., Ltd (SUNRA) កំពុង​សិក្សា​ និង​ស្វែងយល់​អំពី​ទីផ្សារ​កម្ពុជា ដើម្បី​រក​ឱកាស​មក​វិនិយោគ និង​សាងសង់​រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី។ នេះ​បើតាម​ការ​លើកឡើង​របស់​លោក Victor Wu នាយក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ ថ្លែង​ប្រាប់​ទៅកាន់​គណៈ​ប្រតិភូ​អ្នក​កាសែត​ចិន-អាស៊ាន ដែល​បាន​ធ្វើទស្សនកិច្ច​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​នេះ នៅ​ក្រុងអ៊ូស៊ី ខេត្ត​ជាំងស៊ូ ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៨។

ម៉ូតូអគ្គិសនី​ដែលត្រូវបានដាក់តាំងក្នុងក្រុមហ៊ុន Jaingsu Xinri E-Vihicle។ រូបថត៖ រស្មីកម្ពុជា
លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**ក្រុមហ៊ុន​កំពុង​សិក្សា​ទីផ្សារ​នៅ​កម្ពុជា ដើម្បី​បើក​ការិយាល័យ​តំណាង និង​ឆ្ពោះ​ទៅរក​ការ​សាងសង់​រោងចក្រ​ផលិត​ផងដែរ**»។

លោក Victor Wu បាន​រៀបរាប់​ថា ក្រុមហ៊ុន​លោក​បាន​ផលិត​រថយន្ត ម៉ូតូ​និង​កង់​ប្រើ​អាគុយ​ក្នុង​មួយឆ្នាំ​៤​លាន​គ្រឿង សម្រាប់​ប្រើ​នៅក្នុង​ប្រទេស​ចិន និង​នាំ​ចេញទៅ​ប្រទេស​ចំនួន​ជាង​៣០ នៅក្នុង​ពិភពលោក ​ក្នុងនោះ ​៣៨​ភាគរយ​ទៅ​អឺរ៉ុប​។ ចំណែក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ក្រុមហ៊ុន Xinri E-Vihicle កំពុង​ដំឡើង​រោងចក្រ​នៅ​ម៉ាឡេស៊ី និង​វៀតណាម។

​ទាក់ទង​នឹង​ការប្រើប្រាស់​នោះ លោក វិក​ទ័​រ បានឱ្យដឹងថា អាគុយ មាន​សុពលភាព​អាច​ប្រើ​បាន​ក្នុង​ចំងាយ​ពី​៥៥​គីឡូម៉ែត្រ ទៅ​៦៥​គីឡូម៉ែត្រ​។ ប្រដាប់​សាក​អាគុយ​អាច​យកបាន​តាម​ខ្លួន​។​

ម៉ូតូអគ្គិសនី​ដែលត្រូវបានដាក់តាំងក្នុងក្រុមហ៊ុន Jaingsu Xinri E-Vihicle។ រូបថត៖ រស្មីកម្ពុជា

​ សូម​ជម្រាប​ថា SUNRA ជា​ក្រុមហ៊ុន​ឈានមុខ​គេ នៅក្នុង​ឧស្សាហកម្ម​យានយន្ត​អេឡិចត្រូនិក នៅ​ប្រទេស​ចិន​។ រហូតមកដល់​ពេលនេះ បាន​បង្កើត​ទំនាក់ទំនង​កិច្ចសហការ​ប្រតិបត្តិកា​រ​យុទ្ធសាស្ត្រ ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ និង​សាកលវិទ្យាល័យ​ល្បីៗ នៅ​ចិន​និង​នៅ​បរទេស ដើម្បី​បម្រើ​ដល់​វិស័យ​អប់រំ ការស្រាវជ្រាវ និង ការផលិត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;