ជប៉ុន គ្រោង​ចាត់​វិធានការ​ពន្ធ​ជាង ៤០០​លាន​ដុល្លារ ឆ្លើយតប​ចំពោះ​អាមេរិក​វិញ

  • 2018-05-17 03:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​តូក្យូ គ្រោង​ចាត់​វិធានការ​ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់ ៤០៩​លាន​ដុល្លារ លើ​ការ​នាំចូល​របស់​អាមេរិក មក​កាន់​ប្រទេស​ជប៉ុន។ វិធានការ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​ដំឡើង​ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ដើម​ឆ្នាំ​២០១៨​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន NHK របស់​ជប៉ុន កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ម្សិលមិញ។

លោក ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន
សារព័ត៌មាន​ជប៉ុន​ដដែល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ជម្រាប​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពី​គម្រោង និង​នីតិវិធី​ចាំបាច់ ក្រោម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​ក្នុង​សប្ដាហ៍​នេះ។

មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា ក្រុង​តូក្យូ​ពិត​ជា​កំពុង​រៀបចំ​ចាត់​វិធានការ​មួយ​ចំនួន​ឆ្លើយ​តប​ចំពោះ​អាមេរិក​មែ ប៉ុន្ដែ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ជា​ផ្លូវការ​ណា​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ។

សូម​បញ្ជាក់​ថា ជប៉ុន​គឺ​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋអាមេរិក ដែល​មិន​ទទួល​បាន​ការ​លើកលែង​ពន្ធ​លើ​ការ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម ទៅ​កាន់​អាមេរិក​នោះ​ទេ ក្រោយ​អាមេរិក​សម្រេច​ដំឡើង​ពន្ធ​នាំចូល​ដែក​ថែប​ដល់ ២៥% និង​អាលុយមីញ៉ូម​ដល់ ១៥%៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;