​មូល​ហេតុ១ត្រូវ​សង្ស័យ​ថា តែងតែ​ជួយ​ក្រុម​យក្ស​៣នៅ La Liga ជោគជ័យ​នៅ UCL

  • 2018-05-17 03:48:11
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្លឹប Barcelona, Real Madrid និង Atletico Madrid ត្រូវ​បាន​រាយការណ៍​ថា កំពុង​ប្រើប្រាស់​នូវ​កម្មវិធី​ឈ្មោះ Mediacoach ដើម្បី​ផ្ដល់​ជំនួយ​ដល់​គ្រូបង្វឹក ក៏​ដូច​ជា​អាច​វិភាគ​នូវ​ការ​លេង​របស់​កីឡាករ​ម្នាក់ៗ នៅ​លើ​ទីលាន មុន និង​ក្រោយ​ការ​ប្រកួត​និមួយៗ​។

បន្ទប់សម្រាប់តាមដានកីឡាករ តាមរយៈកម្មវិធី Mediacoach (រូបថត៖ GADGET.CO.ZA)

កម្មវិធី Mediacoach ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Mediapro កាលពី​ឆ្នាំ២០១០ ដោយ​វា​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ តាម​រយៈ​ការ​បំពាក់​កាមេរ៉ា HDR ចំនួន ២០ ឬ​ច្រើន​ជាង​នេះ ដែល​ត្រូវ​បាន​បំពាក់​នៅ​ក្នុង​កីឡដ្ឋាន​របស់​ក្លឹប​ទាំង​៣ ដើម្បី​តាម​ដាន​ចលនា​របស់​កីឡាករ​។ កម្មវិធី​នេះ អាច​ប្រើប្រាស់​នៅ​លើ​ថេប្លេត ហើយ​គ្រូ​ផ្នែក​បច្ចេកទេស​អាច​ប្រើប្រាស់​ស្ថិតិ​ពី​កម្មវិធី​នេះ ដើម្បី​វាស់វែង​ល្បឿន ការ​បោះ​បាល់ និង​តំបន់​ដែល​កីឡាករ​រត់។

គ្រូបង្វឹកក្លឹប Barcelona, Real Madrid និង At. Madrid សុទ្ធតែប្រើប្រាស់កម្មវិធី Mediacoach ដើម្បីជំនួយដល់ការវិភាគ និងការរៀបចំក្រុម (រូបភាព៖ Mediacoach)

គួរ​បញ្ជាក់​ថា បច្ចេកវិទ្យា​នេះ ត្រូវ​បាន​ប្រើប្រាស់​តែ​នៅ​លីគ​កំពូល​អេស្ប៉ាញ​ប៉ុណ្ណោះ នា​ពេល​បច្ចុប្បន្ន។ ចាប់តាំង​ពី​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ក្លឹប​មកពី​អេស្ប៉ាញ អាច​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ៦​លើក ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ៨​លើក​ចុងក្រោយ រួម​ទាំង Real Madrid ក្នុង​រដូវកាល​នេះ​ផង​ដែរ​៕

កាមេរ៉ា HDR ចំនួន ២០ ត្រូវបំពាក់ក្នុងកីឡដ្ឋាន សម្រាប់ចាប់យកសកម្មភាពកីឡាករ (រូបថត៖ Mediacoach)
គេអាចមើលការប្រកួតផ្សាយផ្ទាល់លើកម្មវិធី Mediacoach តាមរយៈថេប្លេត (រូបថត៖ Mediacoach)

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.