គ.ជ.ប បង្ហាញ​​​​ចំនួន​គណបក្ស​ចូលរួម​បោះឆ្នោត និង​​អ្នកចូលរួម​សង្កេតការណ៍

  • 2018-05-17 04:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត​នា​ព្រឹកថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា ក្នុង​រយៈពេល ១៥​ថ្ងៃ (៣០ មេសា-១៤ ឧសភា) គឺមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​មកចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ នៅ គ.ជ.ប។

លោក ទេព នីថា ថ្លែងក្នុងសន្និសីទកាសែតនៅ គ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨
លោក​បន្ត​ថា គណបក្ស​នយោបាយ​ចំនួន​៥ ត្រូវបាន​ គ.ជ.ប ទទួលស្គាល់​ជា​ផ្លូវការ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

គណបក្ស ៤​ទៀត នឹង​ត្រូវ គ.ជ.ប ប្រកាស​ទទួល​ស្គាល់​ជាផ្លូវការ​នៅថ្ងៃទី​១៨ ខែ​ឧសភា មាន​គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺថ្មី។

ចំណែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គ.ជ.ប សម្រេច​នៅថ្ងៃទី​១៩ ខែ​ឧសភា។ រីឯ​គណបក្ស​ចំនួន ១០ទៀត នឹងត្រូវ គ.ជ.ប សម្រេច​នៅថ្ងៃ​ទី២១ ខែ​ឧសភា។

លោកបាន​ឱ្យដឹង​ផងដែរ​ថា អ្នក​សង្កេតការណ៍ ២១៧៨​នាក់ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានដាក់​មក គ.ជ.ប។ ស្ថានទូត​ភូមា​មាន ៣នាក់។ អ្នក​កាសែត​ចំនួន ២០១​នាក់ មកពី ​២៧​ស្ថាប័ន ក្នុងនោះ​មានអ្នក​កាសែតជាតិ​ចំនួន ១៦៧​នាក់ មកពី ២៦ស្ថាប័ន និង​អ្នក​កាសែត​អន្តរជាតិ ៣៤​នាក់ មកពី ១៦ស្ថាប័ន៕

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;