ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​វៀតណាម កំពុង​សម្រុក​ពង្រីក​សេវាកម្ម​នៅ​លើ​កោះ​ត្រល់

  • 2018-05-17 04:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន កោះ​ត្រល់​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំនួន ៥ ដែល​កំពុង​ដំណើរការ​រថយន្ត​តាក់ស៊ី​មិន​តិច​ជាង ១​ពាន់​គ្រឿង​ឡើយ។ យោង​តាម​វិបសាយ​សារព័ត៌មាន​វៀតណាម Zing News បាន​ឲ្យ​ដឹង​ថា តួ​លេខ​នៃ​រថយន្ត​តាក់ស៊ី​​ទាំង​នេះ​គឺ​មាន​ចំនួន​ច្រើន​ខ្លាំង បើ​ប្រៀប​ធៀប​នឹង​ទំហំ​ដី​ត្រឹម​តែ ៥៧៤​គីឡូ​ម៉ែត្រ​ការ៉េ និង​ប្រជាជន​ជាង​១០​ម៉ឺន​នាក់​នៅ​លើ​កោះ​ត្រល់។

មុន​ឆ្នាំ​២០១៤ កោះ​ត្រល់​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តែ​២​ប៉ុណ្ណោះ។ ការ​កើន​ឡើង​នេះ​ក៏​ដោយសារ​តែ​ទេសចរ​កាន់​តែ​ច្រើន​ឡើង​បាន​ទៅ​លេង​កម្សាន្ត​នៅ​កោះ​ត្រល់ ហើយ​ភាគ​ច្រើន​នៃ​ទេសចរ​បាន​ជ្រើសរើស​រថយន្ត​តាក់ស៊ី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។

បើ​ទោះ​ជា​ចំនួន​រថយន្ត​តាក់ស៊ី​កាន់​តែ​កើន​ឡើង តម្រូវ​ការ​នៅ​តែ​មាន​ភាព​ខ្វះ​ខាត​ដដែល នៅ​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​ ឬ​បុណ្យ​ទាន​ម្ដងៗ។ នេះ​បើ​យោង​តាម​សម្ដី​លោក Vo Quy Si ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​កោះ​ត្រល់។

សូម​បញ្ជាក់​ថា ក្រៅ​ពី​រថយន្ត​តាក់ស៊ី​ជាង​១​ពាន់​គ្រឿង កោះ​ត្រល់​ក៏​មាន​យន្តហោះ​​កំពុង​ដំណើរការ​ចំនួន​៧០​គ្រឿង​ផង​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;