លោក ត្រាំ បង្ហាញ​ទឹកលុយ ដែល​លោក​ឲ្យ​ទៅ​មេធាវី ដើម្បី​ចរចា​ជាមួយ​តារា​សិច

  • 2018-05-17 04:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បង្ហាញ​ជា​ផ្លូវការ​ថា លោក​បាន​ផ្ដល់​លុយ​ជាង ១០​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​មេធាវី​របស់​លោក កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចរចា​ផ្ដល់ប្រាក់​ទៅ​ឲ្យ​តារា​សិច​ម្នាក់។

នាង Stormy Daniels តារាសិច ដែល​​ពាក់ព័ន្ធ​ជាមួយ​លោក ត្រាំ
យោង​តាម​អង្គភាព​ក្រម​សីលធម៌​របស់​រដ្ឋាភិបាល​អាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ កន្លង​ទៅ បង្ហាញ​ថា លោក Michael Cohen ដែល​ជា​មេធាវី​របស់​លោក ត្រាំ បាន​ផ្ដល់​ប្រាក់​ចំនួន ១៣​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​តារា​សិច​ម្នាក់ ឈ្មោះ​នាង Stormy Daniels អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៦ កន្លង​ទៅ។ ប៉ុន្ដែ​ពុំ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្ដល់​ប្រាក់​នោះ​ទេ។

ចំណែក​នាង Stormy Daniels បាន​អះអាង​ថា នាង​មាន​ស្នេហា​ឯកជន​ជាមួយ​លោក ត្រាំ នៅ​ឆ្នាំ​២០០៦។ ប៉ុន្ដែ​លោក ត្រាំ បាន​បដិសេធ​រឿង​នេះ និង​បដិសេធ​រឿង​ចំណាយ​ទាំង​អស់ ដែល​មេធាវី​របស់​លោក​ឲ្យ​ទៅ​តារា​សិច ដើម្បី​កុំ​ឲ្យ​នាង​ចេញ​មុខ​ជា​សាធារណៈ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;