សារព័ត៌មាន​ជប៉ុន ទម្លាយ​រឿងរ៉ាវ​ក្រោយ​ឆាក ពី​ជំនួប​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង

  • 2018-05-17 07:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ប្រទេស​កូរ៉េខាងជើង បាន​សម្រេច​លុបចោល​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ជាមួយ​ភាគី​កូរ៉េខាងត្បូង និង​គំរាម​លុប​ចោល​គម្រោង​ជំនួប​កំពូល​ជាមួយ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ ម្សិលមិញ សារព័ត៌មាន​ជប៉ុន Asahi បាន​ទម្លាយ​រឿង​មួយ​ចំនួន ស្ដី​ពី​ការ​ចរចា​ក្រោយ​ឆាក​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។

សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ត្រូវ​តែ​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​មីស៊ីល​អន្តរទ្វីប​មួយ​ចំនួន ចេញ​ពី​ប្រទេស នៅ​ក្នុង​រយៈពេល ៦​ខែ ខាង​មុខ។ ការ​ទាមទារ​នេះ ទំនង​ជា​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃ​ទី៩ ខែ​ឧសភា ២០១៨ កន្លង​ទៅ។ ក្នុង​ជំនួប​នោះ ក្រុង​វ៉ាស៊ីនតោន​បាន​សន្យា​ផ្ដល់​មក​វិញ នូវ​ការ​ដក​កូរ៉េខាងជើង​ចេញ​ពី​បញ្ជី​រដ្ឋ​ដែល​ឧបត្ថម្ភ​ឲ្យ​ក្រុម​ភេរវកម្ម ខណៈ​កូរ៉េខាងជើង​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​នេះ កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ដែល​ជា​ទណ្ឌកម្ម​បន្ថែម​របស់​អាមេរិក​មក​លើ​កូរ៉េខាងជើង។

លោក Mike Pompeo រដ្ឋមន្រ្តី​​ការបរទេស​អាមេរិក ជួប​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នាពេល​កន្លង​មក

ចំណែក​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​កូរ៉េខាងជើង​មិន​ចាប់​អារម្មណ៍​នឹង​ការ​ចរចា​នោះ​ទេ ប្រសិន​បើ​វា​ទាមទារ​ឲ្យ​ភាគី​តែ​ម្ខាង​បោះបង់​នុយក្លេអ៊ែរ ហើយ​ការ​ដាក់​សម្ពាធ​នៅ​តែ​បន្ត។

លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ជួប​ជាមួយ​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង នាពេល​កន្លង​មក

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ ម្សិលមិញ កូរ៉េខាងជើង​បាន​សម្រេច​លុប​ចោល​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ជាមួយ​កូរ៉េខាងត្បូង ក្រោម​មូលហេតុ​សម​យុទ្ធ​ដែន​អាកាស​រួម​គ្នា "Max Thunder 2018” រវាង​កងទ័ព​អាកាស​អាមេរិក និង​កូរ៉េខាងត្បូង ដែល​មាន​យន្តហោះ​ចម្បាំង ១០០​គ្រឿង​ចូលរួម៕

ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង នាពេល​កន្លង​មក

អត្ថបទទាក់ទង

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;