លោក មហាធៀ ទទួលបានតំណែងថ្មី១ទៀត​ ក្រៅពី​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី

  • 2018-05-17 08:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហាធៀ មហាម៉ាត់ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះថា លោក បានទទួល​តំណែង​មួយ​ផ្សេងទៀតហើយ គឺធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​របស់​ម៉ាឡេស៊ី។

លោក​មហាធៀ មហាម៉ាត់ ថ្លែង​នាពេល​កន្លង​មក
នៅ​ពេល​ដែល​អ្នក​សារព៌ត៌មាន​ បាន​សួរ​ថា​ហេតុ​អ្វី​បាន​ជា​លោក មហាធៀ ចង់​កាន់​តំណែងជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​ ក៏​បានឆ្លើយតប​បែប​លេង​សើច​ថា៖ "ពីព្រោះតែប្រជាជន​ជាច្រើនក្នុង​ប្រទេស​ម៉ាឡេស៊ី​ ហាក់​មើល​ទៅ​ដូច​ជាខ្វះការអប់រំ។"

រីឯ​ ឧប​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីថ្មី​ លោក​ស្រី Wan Azizah Wan Ismail ក៏​ទទួលបាន​តំណែងជា​រដ្ឋមន្ត្រី​កិច្ចការ​ស្ត្រី​ថ្មី​ផង​ដែរ៕​

លោក​ស្រី Wan Azizah Wan Ismail ថ្លែង​នា​ពេល​កន្លង​មក

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;