១៤​ប្រទេស ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន​ពេល​ទៅ​ឥណ្ឌូណេស៊ី

  • 2018-05-17 09:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចំនួន​១៤ បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​ប្រជាជន​របស់​ខ្លួន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅ​ពេល​​រៀប​ចេញ​ទៅ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវករ​នៅ​ក្នុង​ទីក្រុង Surabaya នៃ​ខេត្ត​ជ្វា​ខាង​កើត កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ប្រទេស​ទាំង​នោះ​មាន​ដូចជា អង់គ្លេស សហរដ្ឋ​អាមេរិក អូស្ត្រាលី ហុងកុង នូវែលហ្សេឡង់ សិង្ហបុរី ម៉ាឡេស៊ី ប៉ូឡូញ អៀរឡង់ កាណាដា បារាំង ហ្វីលីពីន ស្វីស និង​ប្រេស៊ីល។

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​អត្តឃាត​នៅ​​ទីក្រុង Surabaya កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៨/ រូបភាព៖ Reuters
សូម​បញ្ជាក់​ថា ក្រៅ​ពី​ប្រទេស​ទាំង​១៤​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណៈ​រដ្ឋ​ឥណ្ឌូណេស៊ី ក៏​បាន​ផ្ដល់​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ជា​ពិសេស​នៅ​ទីតាំង​មួយ​ចំនួន​ដូចជា ស្ថានីយ​រថភ្លើង តំបន់​ក្បែរ​ទីស្នាក់ការ​ប៉ូលិស ព្រះ​វិហារ​កាតូលិក និង​ទីប្រជុំជន​នានា​ជា​ដើម៕

ប្រភព៖ News24xx ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;