អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​លើ​តំបន់ Gaza សាជាថ្មី

  • 2018-05-17 09:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អ៊ីស្រាអែល នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា ២០១៨​នេះ បាន​ប្រកាស​ថា បាន​វាយ​ប្រហារ​​តាម​ដែន​អាកាស​ទៅ​លើ​តំបន់ Gaza ក្រោយ​មាន​ការ​បាញ់​កាំភ្លើង​ចេញ​ពី​តំបន់​នោះ សំដៅ​មក​កាន់​ទាហាន​អ៊ីស្រាអែល និង​បាន​បំផ្លាញ​អគារ​មួយ​របស់​អ៊ីស្រាអែល។

ចំណែក​ខាង​កង​កម្លាំង​ប៉ាឡេស្ទីន​បាន​បញ្ជាក់​ថា គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល គឺ​មូលដ្ឋាន​កង​កម្លាំង​មួយ​នៅ​ក្រុង Hamas ក្នុង​តំបន់ Gaza ប៉ុន្ដែ​ពុំ​មាន​សេចក្តី​រាយការណ៍​ណាមួយ​ពី​ការ​រង​របួស​នៅ​ឡើយ​ទេ។ រី​ឯ​នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ ម្សិលមិញ អ៊ីស្រាអែល​ក៏​បាន​ប្រើ​រថក្រោះ​បាញ់​ទៅ​លើ​ទីតាំង​ចំនួន ៣​កន្លែង ក្នុង​ក្រុង Hamas ផង​ដែរ ក្រោយ​មាន​ការ​បាញ់​ពី​តំបន់ Gaza សំដៅ​ទៅ​កាន់​ទាហាន​អ៊ីស្រាអែល។

សូម​បញ្ជាក់​ថា ការ​ផ្ទុះ​អាវុធ​សាជាថ្មី​នេះ គឺ​ក្រោយ​កងទ័ព​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ៦២​នាក់ និង​របួស​ជាង ២៧០០​នាក់ កាលពី​ដើម​សប្ដាហ៍​នេះ អំឡុង​ពិធី​បើក​សម្ពោធ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង Jerusalem៕

អត្ថបទទាក់ទង ស្លាប់ និង​របួស​រាប់​ពាន់​នាក់ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាឡេស្ទីន

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;