គ.ជ.ប ទទួលស្គាល់ការ​ចុះបញ្ជីគណបក្សនយោបាយជាផ្លូវការចំនួន ៣ទៀត

  • 2018-05-17 13:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់​គណបក្សនយោបាយឈរ​ឈ្មោះ​បោះឆ្នោត​ជាផ្លូវការចំនួន ៣ បន្ថែម​ទៀត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ។ នេះបើ​​តាមការបញ្ជាក់របស់លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប។

លោក ឌឹម សុវណ្ណារុំ បាន​បញ្ជាក់ថា គណបក្ស​ទាំង ៣ រួមមាន៖

  • គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ឈរឈ្មោះ ២៥ មណ្ឌល)
  • គណបក្សខ្មែរតែមួយ (ឈរឈ្មោះ ១៦មណ្ឌល)
  • គណបក្សពន្លឺថ្មី (ឈរឈ្មោះ ១៣មណ្ឌល)

សូមជម្រាបថា គិត​ទាំងគណបក្ស ៣នេះទៀត គឺ​មាន​គណបក្សនយោបាយចំនួន ៨ ហើយ ដែល​ត្រូវបាន គ.ជ.ប ទទួលស្គាល់​ការ​ចុះ​បញ្ជីឈរ​ឈ្មោះ​ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ អាណត្តិទី៦ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ​២០១៨។ គណបក្ស ៥ទៀត រួមមាន៖ គណប្រជាជនកម្ពុជា (ឈរឈ្មោះ ២៥មណ្ឌល) គណបក្សយុវជនកម្ពុជា (ឈរ​ឈ្មោះ ១៧មណ្ឌល) គណបក្សសញ្ជាតិកម្ពុជា (ឈរ​ឈ្មោះ ២៥មណ្ឌល) គណបក្សខ្មែររួបរួមជាតិ (ឈរឈ្មោះ ២៥មណ្ឌល) និង គណបក្សហ៊្វុនស៊ិនប៉ិច (ឈរ​ឈ្មោះ ២៥មណ្ឌល)៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;