ព័ត៌មាន​បន្ថែម៖ ករណី​​​ពុល​ស្លាប់​​នៅ​ខេត្ត​ក្រចេះ ជាប់ទាក់ទង​នឹង​អាជីវកម្ម​ជីក​រ៉ែមាស

  • 2018-05-17 14:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍​នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ថា ក្រសួងបានបញ្ជូនសំណាករកឃើញថ្មីៗ ទៅកាន់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីត្រួតពិនិត្យ មុននឹង​ចាត់​វិធានការណ៍​តាមផ្លូវច្បាប់​ទៅលើ​អាជីវកម្មរ៉ែមាស​នៅខេត្តក្រចេះ ដែលបានធ្វើឲ្យពលរដ្ឋពុល​ស្លាប់ ១៣នាក់ ដោយសារផឹកទឹកព្រែកទេរ កាលពីពេលកន្លងមក ។

ក្នុងអំឡុងពេលចុះតាមដាន ក្រោយផ្ទុះករណីពុលស្លាប់ មន្ត្រីរបស់ក្រសួងបានរកឃើញថា អ្នកជីករ៉ែមាស​ដែលកំពុងធ្វើអាជីវកម្ម​នៅតាមដងព្រែកនោះ បាន​ប្រើប្រាស់សារធាតុគីមី ដើម្បី​លាងសម្អាតមាស ហើយ​សារធាតុ​គីមី​នោះ ​មាន​ភាពពុលខ្លាំង។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

គួរ​រំលឹក​ផងដែរថា ករណី​ពុល​នេះ កើត​ឡើង​នៅភូមិ​ចំនួន៤ ក្នុង​ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយ​អ្នក​ភូមិ​ជា​ច្រើន មាន​រោគ​សញ្ញា ឈឺពោះ ក្អួត​ចង្អោរ ឈឺក អស់​កម្លាំង ទន់ដៃ​ទន់ជើង វិលមុខ និង​ថប់​ដង្ហើម។ រហូត​ដល់​​​ថ្ងៃទី៧ ឧសភា ចំនួនអ្នកស្លាប់ដោយសារករណី​ពុល បាន​កើនឡើងដល់ ១៣នាក់ និង​ជា​ច្រើន​នាក់ទៀត ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ។

ឆ្លើយតបទៅនឹងសភាពការណ៍នោះ ក្រសួងសុខាភិបាលបានដាក់​ចេញនូវវិធានការចំនួន ៣ ទី១ បញ្ឈប់ការបិត និងលក់ស្រាសក្នុងមូលដ្ឋាន ទី២ ហាម​ប្រជាជនក្នុងភូមិ កុំឲ្យប្រើប្រាស់ទឹកអូរ ក្នុងតំបន់សង្ស័យ និងជួយផ្គត់ផ្គង់ទឹកស្អាត ដោយឥតគិតថ្លៃជូនពលរដ្ឋ និងទី៣ អប់រំអនាម័យរស់នៅ និងហូបស្អាតដល់ប្រជាជនក្នុងភូមិ៕

ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។
ក្រុម​គ្រូពេទ្យ កំពុង​ជួយ​សង្រ្គោះ​អ្នក​ភូមិ​​ដែល​ពុល​ទឹក​ព្រែក

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ

;