កម្ពុជា​បញ្ជូន​អដ្ឋិធាតុ​កងទ័ព​វៀតណាម ទៅ​កាន់​ប្រទេស​កំណើត​វិញ

  • 2018-05-18 07:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ចំនួន ១០​នាក់ ដែល​បាន​ស្លាប់​នៅ​សម័យ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​​បាន​រៀបចំ​ធ្វើ​មាតុភូមិ​និវត្តន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគីរី។

ពិធី​​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​វៀតណាម​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក គិត ទ្រី អភិបាល​រង​ខេត្ត​រតនគីរី លោក​ស្រី ច្រឹង ធីង៉ា អនុ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន និង​ជា​ប្រធាន​គណៈកម្មាធិការ​រុករក​គាស់​លើក​អដ្ឋិធាតុ​ខេត្ត​កន្ទូម ព្រម​ទាំង​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ សិស្សានុសិស្ស​ប្រមាណ​ជាង ៣០០​នាក់។

ពិធី​​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ២០១៨ នៅ​ខេត្ត​រតនគីរី/ រូបភាព៖ ដើម​អម្ពិល
លោក គិត ទ្រី បាន​ថ្លែង​នៅ​ក្នុង​ពិធី​ខាង​លើ​ថា ក្នុង​នាម​ថ្នាក់​ដឹកនាំ​ខេត្ត មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ពលរដ្ឋ​ទាំង​អស់​នៅ​ខេត្ត​រតនគីរី លោក​សូម​សម្ដែង​នូវ​ការ​ដឹង​គុណ និង​ចងចាំ​ជា​និច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បាន​អំពី​ពលីកម្ម​របស់​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម និង​ជំនាញ​ការ​វៀតណាម៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;