"ខ្មែរឈប់ក្រ" ក្លាយជា​គណបក្សទី១១ ដែល គ.ជ.ប ទទួលស្គាល់​ជាផ្លូវការ

  • 2018-05-18 10:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានទទួល​ស្គាល់​ការ​ចុះ​បញ្ជី​គណបក្សនយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ ជាផ្លូវ​ការ​ចំនួន ១ បន្ថែម​ទៀត នៅ​រសៀល​ថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះ គឺ​គណបក្សខ្មែរឈប់ក្រ។ នេះបើ​​តាមការបញ្ជាក់របស់លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប។

លោក ឌឹម សុវណ្ណារុំ បាន​បញ្ជាក់ថា គណបក្ស​នេះ នឹង​ឈរ​ឈ្មោះ​នៅ​ ២៥មណ្ឌល ទូទាំង​ប្រទេស។

រូបសញ្ញាគណបក្ស​ខ្មែរឈប់ក្រ
ការ​ទទួលស្គាល់​នេះ មានន័យថា គណបក្ស​​​ខ្មែរឈប់ក្រ របស់​លោក ក្រវ៉ាញ ដារ៉ន ក្លាយជា​គណបក្ស​ទី១១ ដែល​​នឹង​ចូលរួម​ប្រកួត​ប្រជែង​ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ អាណត្តិទី៦ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ​២០១៨។ គណបក្ស​ចំនួន ១០ផ្សេងទៀត ដែល​ត្រូវបាន គ.ជ.ប ទទួលស្គាល់​ការ​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ដែរ​នោះ រួម​មាន​ដូច​ខាងក្រោម៖
  • គណប្រជាជនកម្ពុជា (ឈរឈ្មោះ ២៥មណ្ឌល)

  • គណបក្សយុវជនកម្ពុជា (ឈរ​ឈ្មោះ ១៧មណ្ឌល)

  • គណបក្សសញ្ជាតិកម្ពុជា (ឈរ​ឈ្មោះ ២៥មណ្ឌល)

  • គណបក្សខ្មែររួបរួមជាតិ (ឈរឈ្មោះ ២៥មណ្ឌល)

  • គណបក្សហ៊្វុនស៊ិនប៉ិច (ឈរ​ឈ្មោះ ២៥មណ្ឌល)

  • គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ឈរឈ្មោះ ២៥ មណ្ឌល)

  • គណបក្សខ្មែរតែមួយ (ឈរឈ្មោះ ១៦មណ្ឌល)

  • គណបក្សពន្លឺថ្មី (ឈរឈ្មោះ ១៣មណ្ឌល)

  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ឈរ​ឈ្មោះ ២៥មណ្ឌល)

  • គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (ឈរឈ្មោះ ២៥មណ្ឌល)៕

លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្ស​ខ្មែរឈប់ក្រ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;