“Love Me, Please Love Me" ពី​បទ​ចម្រៀង​ល្បី​របស់​បារាំង ក្លាយ​មក​ជា​បទ​ចម្រៀង​ល្បី​របស់​ខ្មែរ

  • 2018-05-18 11:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Love me, please love me” គឺជា​បទ​ចម្រៀង​របស់​សិល្បករ​បារាំង​ដ៏​ល្បី​ ឈ្មោះ Michel Polnareff  ។ លោក​គឺជា​អ្នក​និពន្ធ​ទំនុកច្រៀង បទ​ភ្លេង និង ជា​អ្នក​ចម្រៀង ​ដែល​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ប្រទេស​បារាំង​ ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៦០ រហូលតដល់​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០។

“Love me, please love me” ចេញ​លក់​នៅ​ខែ​មិថុនា​ឆ្នាំ ១៩៦៦ នៅ​ក្នុង​អាល់​ប៊ុម​មួយ​ដែល​មាន​ចម្រៀង​៣បទ​គឺបទ L'amour avec toi និង បទ Ne me marchez pas sur les pieds ។

ចម្រៀង​បែប​ត្អូញ​ត្អែរ​សុំ​ស្នេហ៍​ជា​ភាសា​បារាំង​នេះ និពន្ធ​ទំនុក​ដោយ​លោក Michel Polnareff និង​លោក Franck Gérald ។ ឯ​បទ​ភ្លេង​ និពន្ធ​ដោយ​លោក Michel Polnareff ខ្លួន​ឯង​ផ្ទាល់​។

សេចក្តី​ប្រែសម្រួល​ទំនុក​ជា​ភាសា​បារាំង មកជា​ភាសាអង់គ្លេស៖

នៅ​ឆ្នាំ​ដដែល លោក Michel Polnareff  បាន​ច្រៀង​បទ​ចម្រៀង​នេះ​ម្តង​ទៀត​ ជា​ភាសា​អង់​គ្លេស​ដោយ​មាន​លោក Carl Sigman ជា​អ្នក​និពន្ធ​ទំនុក​។

ជា​បន្ត​បន្ទាប់ ប្រជា​ប្រិយ​ភាព​របស់​បទ​ចម្រៀង “Love me, please love me” បាន​គ្រប​ដណ្តប់​ស្ទើរ​ពេញ​ទ្វីប​អឺរ៉ុប​ទាំង​មូល​។ ក្រៅ​ពី​ភាសា​បារាំង​និង​អង់​គ្លេស​ ក៏​មាន​ដែរ​បទ​ចម្រៀង​ដូច​គ្នា​នេះ​ ដែល​ច្រៀង​ដោយ​សិល្បករ​ផ្សេងៗ​ទៀត​ដូច​ជា ភាសា​ហូឡង់ ហ្វាំងឡង់ អាល្លឺម៉ង់ ពរទុយហ្កាល់ និង អេស្ប៉ាញ​ជាដើម​។

រហូត​មក​ដល់​ឆ្នាំ២០១៤ យ៉ាង​ហោច​ណាស់​ ក៏​មាន​សិល្បករ​ជិត​៣០​នាក់​ដែរ​ ដែល​បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​ឡើង​វិញ ឬ​ ច្រៀង​ជា​ភាសា​ជាតិ​របស់​ខ្លួន​។ ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ គឺ​អ្នក​ស្រី​រស់​សេរី​សុទ្ធា​។

ផលិត​កម្ម​ថាស​ចម្រៀង "មនោ​រម្យ" បាន​ផលិត​បទ​ចម្រៀង​នេះ​ជា​ភាសា​ខ្មែរ​ ដោយ​ដាក់​ចំណង​ជើង​ថា "រំពឹង រំពឹង" ។ ផ្នែក​ម្ខាង​ទៀត​នៃ​អាល់​ប៊ុម​ជា​ភាសា​ខ្មែរ​នេះ គឺ​បទ "រង់​ចាំ​តែ​បង​មួយ" ( La poupée qui fait non  )។ ហើយ​បទ​នេះ​ ក៏​ជា​បទ​របស់​លោក Michel Polnareff ផង​ដែរ។ ដោយ​សារ​នៅ​មាន​ឥទ្ធិពល​ពី​ភាសា​បារាំង​នៅ​ឡើយ​ បទ​ចម្រៀង​នេះ ទំនង​ជា​ផលិតនិង​ចេញ​លក់​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​។

សូម​អញ្ជើញ​ស្តាប់​និង​ទស្សនា​បទ​ចម្រៀង"រំពឹង រំពឹង" របស់​អ្នកស្រី រស់ សេរី​សុទ្ធា៖

អត្ថបទ៖ ឃុត សុខឿន​

;