ប្រទេស​៣ ថយក្រោយ​១ជំហាន ក្រោយ​កូរ៉េខាងជើង​គំរាម​មិន​ចូល​ប្រជុំ

  • 2018-05-19 02:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ឲ្យដឹង​ថា សហរដ្ឋ​អាមេរិក ​កូរ៉េខាងត្បូង និង​ជប៉ុន នៅ​សប្ដាហ៍​នេះ បាន​ព្រមព្រៀង​គ្នា ដើម្បី​បង្វែរ​ទិសដៅ​ហោះហើរ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ B-52 ចំនួន ២​គ្រឿង ចេញ​ពី​ឧប​ទ្វីប​កូរ៉េ​។

យន្តហោះ B-52 (រូបថត៖ CNN)
ការ​សម្រេច​នេះ ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ប្រឆាំង​នឹង​សមយុទ្ធ​របស់​យោធា​អាមេរិក​ក្នុង​ឧបទ្វីប​កូរ៉េ និង​គំរាម​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល ដែល​ត្រូវ​ធ្វើឡើង​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ។

មន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក មិន​បាន​បញ្ជាក់​ថា ការ​ប្ដូរ​ទិសដៅ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខាងលើ ជា​ការ​បន្ទន់​ឥរិយាបថ​ក្រោយ​ការ​គំរាម​របស់​កូរ៉េខាងជើង​នោះ​ទេ តែ​ថា វា​ជា​ការ​ព្យាយាម​បញ្ចៀស​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​កូរ៉េខាងជើង​ចាត់ទុកជា​ការ​ញុះញង់​ឲ្យ​មាន​ការ​ឆ្លើយតប​ពី​ក្រុង​ព្យុងយ៉ាង។ ​ ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​បដិសេធ​ក្នុង​ការ​បកស្រាយ​លើ​បញ្ហា​នេះ​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;