LDP ដាក់​បេក្ខជន​តំណាងរាស្រ្ដជាយុវជន​ជាង ៩០%

  • 2018-05-20 03:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខឹម វាសនា បានថ្លែងថា មាន​តែ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) មួយគត់ ដែល​បាន​ដាក់​បេក្ខជន​តំណាងរាស្រ្ដ ជា​យុវជន​ច្រើន​ជាង​គេ។

ប្រធាន​គណបក្ស LDP រូបនេះ បាន​ថ្លែងយ៉ាងដូច្នេះ ក្នុង​វេទិការ​ជួបជុំសមាជិក និងអ្នកគាំទ្រ​គណបក្ស​ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី១៣ ខែឧសភា​កន្លងទៅ។

លោក​បាន​បញ្ជាក់ថា ជាង ៧០% នៃ​បេក្ខជន​តំណាងរាស្រ្ដ​សរុប​របស់ LDP គឺ​ជា​យុវជន។ លោកថា​យុវជន​ទាំងនោះ ជាកម្លាំង​ស្នូល​របស់​គណបក្ស ដែល​បាន​លះបង់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បីបម្រើ​ជាតិ។

សូមបញ្ជាក់ថា គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ នៅ​ទូទាំង ២៥មណ្ឌល។ បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នេះ ត្រូវ​បាន​គណកម្មាជិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ កាលពីថ្ងៃទី១៨ ខែឧសភា​កន្លងទៅ។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;