តម្លៃ​លក់ Honda Click 150i នៅប្រទេស​អាស៊ាន៤​ ខុស​គ្នា​ដូចម្ដេច?

  • 2018-05-19 08:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honda Click កម្លាំង​ម៉ាស៊ីន 150i ស៊េរី​ឆ្នាំ ២០១៨ បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយ ជាមួយ​​តម្លៃ​ជាង ៣ ០០០ ដុល្លារ (មិន​ផ្លូវការ)។ ដោយ​ឡែក​ប្រិយមិត្ត​ខ្លះ​ក៏​បាន​ដឹង​ពី​តម្លៃ​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​ខ្លះៗ​ដែរ ប៉ុន្តែ​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន ​ក៏​មាន​ដាក់​លក់​ម៉ូតូ Honda Click150i នេះ​ដូច​គ្នា​។

#ប្រទេស​ថៃ

Honda Click ស៊េរី​ឆ្នាំ ២០១៨ មាន​ពីរ​ជម្រើស​គឺ ១២៥ ​សេសេ​និង ១៥០ ​សេសេ។

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ ៦០ ២០០ បាត (ប្រហែល​ ១ ៨៩៨ ដុល្លារ)

  • ប្រភេទ​ម៉ាស៊ីន ១២៥ សេសេ​តម្លៃ​ចន្លោះ​ពី​ ៥១ ០០០ បាត (ប្រហែល​ ១ ៦០៧ ដុល្លារ) ដល់ ៥៤ ៧០០ បាត (ប្រហែល​ ១ ៧២៤ ដុល្លារ)។

#ប្រទេស​វៀតណាម

ក្រុមហ៊ុន Honda ប្រចាំ​ប្រទេស​វៀតណាម បាន​ប្រកាស​ចេញ​ម៉ូតូ​ Honda Vario(ឈ្មោះ​ហៅ​នៅ​វៀតណាម) តែ​ការ​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ដូច​ទៅ​នឹង Honda Click ​ប្រទេស​ថៃ។

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ​ ៣ ០៥០ ដុល្លារ

  • ប្រភេទ​ម៉ាស៊ីន ១២៥ ​សេសេ​តម្លៃ ១៣៦២ ​ដុល្លារ។

#ប្រទេស​ឥណ្ឌូនេស៊ី

Honda Vario ឬ Honda Click ចេញ​លក់​នៅ​ឥណ្ឌូនេស៊ី​ក៏​មិន​ខុស​ពី​វៀតណាម​ដែរ ពោល​គឺ​ខុស​តែ​ឈ្មោះ​ប៉ុណ្ណោះ។

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ ១ ៧០០ ដុល្លារ

  • ប្រភេទ​ម៉ាស៊ីន១២៥ សេសេ ​តម្លៃ ១ ៤០០ ដុល្លារ។

#ប្រទេស​កម្ពុជា

  • ប្រភេទ​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ​ ៣ ០០០ ដុល្លារ

  • ប្រភេទ​ម៉ាស៊ីន ១២៥ ​សេសេ​មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ​។

ប្រភព៖ Sabay News ប្រែសម្រួល៖ រក្សា

អត្ថបទថ្មី
;