Hazard ស៊ុត​ប៉េណាល់ទី​យកឈ្នះ Man Utd ជួយឱ្យ Chelsea លើក​ពាន FA Cup

  • 2018-05-20 01:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តោខៀវ Chelsea បាន​យកឈ្នះ​យ៉ាង​លំបាក​ទៅលើ​ក្រុម​បិសាច​ក្រហម Manchester United ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាលពី​យប់មិញ។ ១គ្រាប់​នេះ គឺជា​ការស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ ធ្វើបាន​ដោយ Eden Hazard នៅ​នាទី ២២។

Hazard សម្តែងការអបអរ ក្រោយស៊ុតបញ្ចូលទី (រូបថត៖ វិបសាយ Ghanasoccernet)
លទ្ធផល​នេះ បាន​ធ្វើឱ្យ Chelsea លើក​ពាន FA Cup ជា​លើក​ទី៨។ ប៉ុន្តែ​សម្រាប់ Man Utd គឺនៅ​តែ​មិនអាច​សងសឹក​វិញ​បាន ដោយកាល​ពីឆ្នាំ​២០០៧ ក្រុម​នេះ បាន​ប្រកួត​ចាញ់​តោខៀវ ០-១ នៅវគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ផងដែរ។

គួររម្លឹកថា ឆ្នាំ​ដែល Chelsea លើក​ពាន FA Cup ចំនួន ៧ដង​កន្លងមក​រួមមាន៖ ១៩៧០, ១៩៩៧, ២០០០, ២០០៧, ២០០៩, ២០១០ និង​២០១២។ កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ឆ្នាំមុន Chelsea បានត្រឹម​ជាជើង​ឯករង ដោយ​ប្រកួត​ចាញ់ Arsenal ១-២៕

ការលើកពាន FA Cup លើកទី៨ ក្នុងឆ្នាំ២០១៨ របស់ Chelsea (រូបថត៖ FB ក្លឹបបាល់ទាត់ Chelsea)

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;