គ.ជ.ប ប្រកាស​ទទួល​ស្គាល់​គណបក្ស ២ទៀតហើយ

  • 2018-05-20 03:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ចំនួន​២ទៀត​ហើយ ត្រូវ​បាន​គណៈកម្មាធិការ​​ជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ទទួល​ស្គាល់​ចុះ​បញ្ជី​ជាផ្លូវ​ការ គឺ​គណបក្ស​ធម្មាធិបតេយ្យ និង​គណបក្ស​មាតុភូមិ​យើង។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨។

រូបសញ្ញាគណបក្ស​ធម្មាធិបតេយ្យ
រូបសញ្ញាគណបក្សមាតុភូមិយើង

តាម​របាយការណ៍​របស់ ​គ.ជ.ប បាន​បង្ហាញ​ថា សរុប​ទាំងអស់ ១៣គណបក្ស​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទទួល​ចុះ​បញ្ជី​ជាផ្លូវការ​រួមមាន៖

  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរនៅ ​២៥​មណ្ឌល

  • គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល

  • គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​តែ១ ឈរនៅ​១៦​មណ្ឌល

  • គណបក្ស​ពន្លឺថ្មី​ឈរ​នៅ​១៣​មណ្ឌល

  • គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥មណ្ឌល

  • គណបក្ស​យុវជន​កម្ពុជា ឈរនៅ ១៧មណ្ឌល

  • គណបក្ស​សញ្ជាតិ​កម្ពុជា ឈរនៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរនៅ ២៥មណ្ឌល

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈរនៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​ឈប់ក្រ ឈរនៅ ២៥​មណ្ឌល

  • គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល

  • និង​គណបក្សមាតុភូមិ​យើង ឈរ​នៅ​៦មណ្ឌល។

ចំណែក​គណបក្ស​នយោបាយ​ចំនួន ៧​ទៀត ក៏នឹង​ត្រូវ​ គ.ជ.ប ប្រកាស​ទទួលស្គាល់​ចុះ​បញ្ជី​ជាផ្លូវការ​ជា​បន្តបន្ទាប់​ទៀត។

សូម​ជម្រាប​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៦ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;