គ.ជ.ប ទទួលស្គាល់​គណបក្ស​បាន​ចំនួន ១៥​ហើយ គិតត្រឹម​ថ្ងៃទី​២០ ខែ​ឧសភា​នេះ

  • 2018-05-20 12:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ទទួលស្គាល់​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ចំនួន ២​ទៀត​ហើយ គឺ​គណបក្ស​ខ្មែរក្រោក និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ដូច្នេះ​គិតត្រឹម​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គឺមាន​គណបក្ស​នយោបាយ​ចំនួន ១៥ហើយ ដែល​ត្រូវបាន គ.ជ.ប ទទួលស្គាល់​ជាផ្លូវការ។

រូបសញ្ញាគណបក្សខ្មែរក្រោក
**គណបក្ស​ទាំង១៥​រួមមាន**៖
  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរនៅ ​២៥​មណ្ឌល

  • គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល

  • គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​តែ១ ឈរនៅ​១៦​មណ្ឌល

  • គណបក្ស​ពន្លឺថ្មី​ឈរ​នៅ​១៣​មណ្ឌល

  • គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥មណ្ឌល

  • គណបក្ស​យុវជន​កម្ពុជា ឈរនៅ ១៧មណ្ឌល

  • គណបក្ស​សញ្ជាតិ​កម្ពុជា ឈរនៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរនៅ ២៥មណ្ឌល

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈរនៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​ឈប់ក្រ ឈរនៅ ២៥​មណ្ឌល

  • គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល

  • គណបក្សមាតុភូមិ​យើង ឈរ​នៅ​៦មណ្ឌល

  • គណបក្សខ្មែរក្រោក ឈរ​នៅ​៦មណ្ឌល

  • និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​១៦មណ្ឌល។

ចំណែក​គណបក្ស​នយោបាយ​ចំនួន​៥ទៀត ក៏នឹង​ត្រូវ​ គ.ជ.ប ប្រកាស​ទទួលស្គាល់​ចុះ​បញ្ជី​ជាផ្លូវការ​ជា​បន្តបន្ទាប់​ទៀត​ផងដែរ។

សូម​ជម្រាប​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៦ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;