Iniesta លា Barca ទាំង​ទឹកភ្នែក ក្រោយ​រួមរស់​ជាមួយគ្នា​ជាង ២០ឆ្នាំ

  • 2018-05-20 23:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែបម្រើជើងចាស់ Andres Iniesta បានប​ញ្ចប់​អាជីព​នៅ​ Barcelona ហើយ ក្រោយ​ឈ្នះ​ពាន​ធំៗជាច្រើន ក្នុង​រយៈពេល ២២ឆ្នាំ នៅ​ក្នុង​ក្រុម​ Barcelona តាំងពី​យុវជន​មក។

ប្រកួត​ចុងក្រោយ​របស់​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ គឺក្លឹប​អ្នក​មាន​បុណ្យ បាន​យក​ឈ្នះ Real Sociedad ១-០ កាលពីយប់មិញ។

Iniesta បាននិយាយ​ទាំង​ទឹកភ្នែកថា៖ "វាជា​ ២២ឆ្នាំ​ដ៏​អស្ចារ្យ និងជាកិត្តិយសបំផុត​ដែលខ្ញុំ​អាច​លេង​​នៅ​ទីនេះ។ សម្រាប់ខ្ញុំ Barcelona គឺជាក្លឹប​ល្អបំផុត​ក្នុង​លោក។ ខ្ញុំសូមអរគុណ​មិត្ត​រួមក្រុម និងអ្នកគាំទ្រ​ទាំងអស់គ្នា។ ទោះ​ខ្ញុំត្រូវ​ចាកចេញ​ក្នុង​អាយុ ៣៤ឆ្នាំនេះក៏ពិតមែន តែ​ខ្ញុំ​ចង់និយាយថា បេះដូងរបស់ខ្ញុំ នឹង​នៅ​ទីនេះ​រហូត"។

សូមបញ្ជាក់ថា Iniesta បាន​លេង​ឲ្យ​ក្រុម​ធំ Barcelona រយៈពេល ១៦ឆ្នាំ ប៉ុន្តែ​បើគិត​តាំង​ពី​ក្រុម​យុវជន​មក គឺ Iniesta បាន​រួមរស់ជាមួយ Barcelona ២២ឆ្នាំមកហើយ ពោល​គឺ​ចាប់​ពី​ឆ្នាំ​១៩៩៤ មក។ ពានធំៗ ដែល​កីឡាករ​រូបនេះ ឈ្នះនៅ Barca រួមមាន La Liga (៩ដង), Copa del Rey (៦ដង), Spanish Super Cup (៧ដង), UEFA Champions League (៤ដង), UEFA Super Cup (៣ដង) និង FIFA Club World Cup (៣ដង)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;