​ក្រុម​២ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ត្រឹម​សប្ដាហ៍​ទី៦ លីគ​កំពូល​កម្ពុជា

  • 2018-05-21 02:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​កម្ពុជា បាន​ដំណើរការ​ដល់​សប្ដាហ៍​ទី៦ កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ ហើយ​ជា​លទ្ធផល មាន​គូ​ដែល​ប្រកួត​ស្មើ​គ្នា តែ២​គូ​ប៉ុណ្ណោះ ក្នុង​ចំណោម​៦គូ។ ក្លឹប​ណាហ្គាវើល និង​បឹងកេត សុទ្ធតែ​ទទួល​បាន​ជ័យជម្នះ ដើម្បី​រក្សា​ភាព​មិន​ស្គាល់​ពាក្យ​ថា​ចាញ់ ដោយ​ឈរ​លេខ១ និង​លេខ២ មាន ១៦ពិន្ទុ ស្មើ​គ្នា។

Julius និង ស៊ើយ វិសាល ក្នុងការប្រកួតកន្លងទៅ
កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ណា​ហ្គាវើល បាន​យក​ឈ្នះ Soltilo Angkor ដោយ​លទ្ធផល ៤-១ ខណៈ បឹងកេត បាន​លត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ​៣-១ ។

បន្ទាប់​ពី​ឈ្នះ​៤​ប្រកួត​ និង​ស្មើ​១​ប្រកួត​កន្លង​មក​ ណាហ្គាវើល​​​បាន​បន្ត​ឈ្នះ​សប្តាហ៍​ទី​៦​ទៀត​ តាម​រយៈ​ការ​ ​ទម្លាយ​សំណាញ់​ទី​ក្រុម​ Soltilo Angkor រហូត​ដល់​៤​គ្រាប់។ កីឡាករ​​ សារី ម៉ាត់ណូរ៉ូទីន​ រក​បាន​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ទី​៣, ៣៤ និង​៤៤​។ ១​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ផ្កា​រីក​គ្រប់​រដូវ​ សុះ ស៊ូហាណា​ នៅ​នាទីទី​៨៥។ យ៉ាង​ណា Soltilo Angkor ​បំបែក​ពងមាន់​ដោយ​កីឡាករ​ Kento Fujihara នៅ​នាទី​ទី​៦៦។

ចំណែក បឹង​កេត បន្ទាប់​ពី​ត្រូវ​ស្វាយរៀង​នាំ​មុខ ១-០ តាំង​ពី​នាទី​១៣​ដោយ​កីឡាករ Booysen Shane បាន​រកគ្រាប់​តាម​ស្មើ ១-១ តាម​រយៈ​ការ​ទាត់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ​ប្រេស៊ីល Mycon។ ៣​នាទី​ក្រោយមក Samuel Ajayi ស៊ុត​គ្រាប់​បាល់​នាំមុខ ២-១ ។ នៅ​ម៉ោង​បន្ថែម​៩០+ទៅ​ហើយ​ ខ្សែ​ប្រយុទ្ធ Julius Oiboh រក​បាន​​១​គ្រាប់​បន្ថែម​ទៀត​។

លទ្ធផល​គូ​ផ្សេងៗ​ទៀត

  • វិសាខា ២-០ ក្រសួងការពារជាតិ

  • ភ្នំពេញក្រោន ៤-០ ​អគ្គស្នងការដ្ឋាននគរបាលជាតិ

  • អាស៊ីអឺរ៉ុប ២-២ Angkor Tiger

  • វេស្ទើនភ្នំពេញ ០-២ ​អគ្គិសនីកម្ពុជា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;