អាមេរិក ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោតរបស់​វេណេហ្ស៊ុយអេឡា​ នោះទេ

  • 2018-05-21 06:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​របស់​ប្រទេស​វេណេហ្ស៊ុយអេឡា​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Sullivan  ទៅ​កាន់​អ្នក​សារព័ត៌មាន ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក John Sullivan ថ្លែង​នាពេល​កន្លង​
ជាមួយ​គ្នា​នេះ​ដែរ តំណាង​សហ​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ក៏​បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​Twitter កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា គឺ​ជា​ការ​ប្រមាថ​មួយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។ វា​ដល់​ពេល​ហើយ​សម្រាប់​ប្រធានាធិបតី​​វេណេហ្ស៊ុយអេឡា​ លោក​ Nicolas Maduroក្នុង​ការ​ដើរ​ចេញ។

គួរ​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​រៀបចំ​បោះឆ្នោត​វេណេហ្ស៊ុយអេឡា បាន​ប្រកាស​កាលពី​ថ្ងៃ​ម្សិល​មិញ​ថា លោក Nicolas Maduroបាន​យក​ឈ្នះ​ការបោះឆ្នោត​​ ដើម្បី​កាន់​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី២​របស់​លោក ក្នុង​លទ្ធផល​ ៦៨%​នៃ​សំឡេង​ឆ្នោត​សរុប៕

ប្រភព៖ theweek ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;