Deadpool 2 ដណ្ដើម​តំណែង​កំពូល​ពី Avengers លើ​តារាង Box Office

  • 2018-05-21 07:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ចាក់​បញ្ចាំង ភាពយន្ត​ថ្មី "Deadpool 2" អាច​រក​ចំណូល​បាន​ដល់​ទៅ​ ៣០១​លាន​ដុល្លារ​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

ចំណូល​ដ៏​ច្រើន​នេះ បាន​ទាញ​ទម្លាក់​រឿង "Avengers: Infinity War" ដែល​ឈរ​នៅ​តំណែង​កំពូល​រយៈពេល​៣​សប្ដាហ៍​​ជាប់​គ្នា​កន្លង​មក។ "Deadpool 2" រក​ចំណូល​បាន​ពី​អាមេរិក​ចំនួន ១២៥​លាន​ដុល្លារ ឯ​នៅ​ក្រៅ​ប្រទេស​វិញ​ទទួល​បាន ១៧៦​លាន​ដុល្លារ៕

ប្រភព៖ boxofficemojo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;