ប្រទេស​៣​ឯកភាព​គ្នា​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង

  • 2018-05-22 03:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន អង់គ្លេស និង​ហុល្លង់ បាន​យល់​ព្រម​គ្នា​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េ​ខាង​ជើង ដើម្បី​បញ្ឈប់​ប្រទេស​ផ្ដាច់​ការ​មួយ​នេះ​ពី​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Taro Kono រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក Taro Kono រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន/ រូបភាព៖ Bloomberg
លោក Taro Kono ប្រាប់​ថា កិច្ច​ព្រមព្រៀង​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក គីម ជុងអ៊ុន នេះ ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​គ្នា​ជាមួយ​លោក Boris Johnson រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស និង​លោក Stef Blok ​រដ្ឋមន្ត្រី​ការបរទេស​ហុល្លង់ នៅ​រដ្ឋធានី Buenos Aires ប្រទេស​អាហ្សង់ទីន។ លោក Kono បាន​បញ្ជាក់​ថា ដំណោះស្រាយ​បញ្ហា​នៅ​កូរ៉េ​ខាង​ជើង​គួរ​បន្ត​ធ្វើ​ទៅ​ទៀត ស្រប​ពេល​ដែល​ហុល្លង់​កំពុង​ឈរ​ជា​គណៈកម្មាធិការ​នៅ​អង្គការ​សហ​ប្រជាជាតិ​រឿង​ដាក់​ទណ្ឌកម្ម​​លើ​ក្រុង​ព្យុងយ៉ាង៕

ប្រភព៖ Kyodo News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;