សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​ក្រុម​កីឡាករ​កម្ពុជា ចងចាំ​ទ្រឹស្តីចំនួន២

  • 2018-05-22 12:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​​ក្រុម​កីឡាករ​កម្ពុជាទាំងអស់ ត្រូវចងចាំទ្រឹស្តី​ចំនួន២ ដែល​ទី​មួយ គឺ​ជាទ្រឹស្ដី​យោធា និង​ទី​ពីរ គឺ​ជាទ្រឹស្ដី​កីឡា។ ការ​បញ្ជាក់​ប្រាប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​កាន់​កីឡាករ​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ-កីឡាការិនី​កីឡា​តេក្វាន់ដូ ITF កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨​នេះ។

សម្ដេច ហ៊ុន សែន ថ្លែង​នៅ​វិមានសន្ដិភាព នាពេល​កន្លង​មក
សម្ដេច​នាយករដ្ឋមន្ត្រី​បានថ្លែង​​ប្រាប់​ទៅ​ក្រុម​កីឡាករ​ថា យោង​តាម​ទ្រឹស្ដី​យោធា "**បើ​សិន​ជា​អ្នក​មិន​ខិតខំ​បង្ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់​ទេ អ្នក​នឹង​ត្រូវ​ហូរ​ឈាម​នៅ​ទីលាន​ប្រយុទ្ធ**"។ ចំណែក​ទ្រឹស្ដី​កីឡា​វិញ "**បើ​អ្នក​មិន​ប្រឹង​ហ្វឹកហាត់​នៅ​កន្លែង​ហ្វឹកហាត់​ទេ អ្នក​នឹង​បរាជ័យ​នៅ​ទីលាន​ប្រកួត​តែ​ម្ដង**"។

សម្ដេច ហ៊ុន សែន បាន​បន្ថែម​ថា ទ្រឹស្ដី​ទាំង​ពីរ​នេះ ក្រុម​កីឡាករ​គ្រប់​ប្រភេទ​ទាំង​អស់​របស់​កម្ពុជា ត្រូវតែ​មាន​ការ​ចងចាំ។ សម្ដេច ហ៊ុន សែន ក៏​លើកឡើង​ដែរ​ថា សម្ដេច​មាន​មោទនភាព​ចំពោះ​ក្រុម​កីឡាករ​កម្ពុជា ដែល​មាន​ការ​អភិវឌ្ឍ​ពី​កម្រិត​មួយ ទៅ​ដល់​កម្រិត​ថ្មី​មួយ​ទៀត ក្រោម​ការ​ខិតខំ​របស់​ក្រុម​កីឡាករ និង​សហព័ន្ធ​កីឡា​ទាំង​អស់៕

ប្រភពរូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;