នាវា​ចម្បាំង​រុស្ស៊ី ៣គ្រឿង ចូល​មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ

  • 2018-05-22 12:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវាចម្បាំងរុស្សី ប្រចាំ​នៅ​តំបន់​ប៉ាសុីហ្វិក ចំនួន ៣គ្រឿងបានមក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​​ព្រះសីហនុ នា​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ២០១៨ នេះ ដើម្បី​បំពេញ​ទស្សនកិច្ច។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ឧត្តម​សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

នាវា​ទាំង ៣ មាន​ដូច​ខាងក្រោម៖

  • នាវាទី១ ឈ្មោះ Admiral Vinogradov ជា​ប្រភេទ​នាវាពិឃាត ដែល​មាន​​បណ្តោយ ១៦៣ម៉ែត្រ ទទឹង ១៩ម៉ែត្រ ទម្ងន់ផ្ទុក ៧៩០០តោន និង​​មានចំនួននាវិក ៣៧៨នាក់។
  • នាវាទី២ ឈ្មោះ Adimral Tribus ជា​ប្រភេទ​នាវាពិឃាត ដែល​មាន​បណ្តោយ ១៦៣ម៉ែត្រ ទទឹង ១៩ម៉ែត្រ ទម្ងន់ផ្ទុក ៧៤៨០តោន និង​មាននាវិក ៣៧៨នាក់។
  • នាវាទី៣ ឈ្មោះ Pechem Kolpashikov ជា​ប្រភេទ​​នាវាផ្គត់ផ្គង់ភ័ស្តុភារ ដែល​មាន​បណ្តោយ ១៣០ម៉ែត្រ ទទឹង ២០ម៉ែត្រ និង​​មាន​នាវិកចំនួន ៦៣នាក់។

សរុបនាវិកទាំងអស់មានចំនួន ៨១៩នាក់ ដឹកនាំដោយលោកវរនាវីឯក Oleg korolev មេបញ្ជាការកងនាវាចម្បាំងរុស្សុីប្រចាំតំបន់ប៉ាសុីហ្វិក៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;