ដូណាល់ ត្រាំ ព្រមាន​ពន្យារ​ពេល​ជួប​ចរចា​ជាមួយ គីម ជុងអ៊ុន

  • 2018-05-22 22:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ព្រមាន​ថា ជំនួប​កំពូល​រវាង​រូប​លោក និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ នឹង​ត្រូវ​ពន្យារពេល។ ភ្ជាប់​ជាមួយ​ការ​ព្រមាន​នេះ លោក ត្រាំ បាន​សង្កត់​ធ្ងន់​ថា មេដឹកនាំ​កូរ៉េខាងជើង​ត្រូវតែ​ច្បាស់លាស់​ពី​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ។

លោក ត្រាំ ថ្លែង​ទៅ​កាន់​អ្នកកាសែត ក្រោយ​ជួបពិភាក្សា​ជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅ​ឯសេតវិមាន
ការ​ព្រមាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​លោក ត្រាំ ជួប​ពិភាក្សា​ជាមួយ​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង នៅសេតវិមាន កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨ ម្សិលមិញ។

លោក ត្រាំ ថា "វា [ជំនួប​កំពូល] ប្រហែល​មិនអាច​ដំណើរការ​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ខាង​មុខ​ទេ... ហើយ​ប្រសិន​បើ​វា​មិន​កើតឡើង​មែន ប្រហែល​វា​អាច​នឹង​កើត​ឡើង​នៅ​ពេល​ក្រោយ​ទៀត"។ ប្រសាសន៍​របស់​លោក ត្រាំ គឺ​សំដៅ​លើ​ជំនួប​កំពូល​រវាង​រូប​លោក និង​លោក គីម ជុងអ៊ុន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី១២ ខែមិថុនា ២០១៨ ខាង​មុខ​នេះ។

លោក ត្រាំ បន្ថែម​ទៀត​ថា "វា​ត្រូវ​តែ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​នានា ដែល​យើង​ចង់​ឲ្យ​កើត​មាន​ឡើង។ ខ្ញុំ​គិត​ថា យើង​នឹង​ទទួល​បាន​លក្ខខណ្ឌ​ទាំង​នោះ។ ហើយ​ប្រសិន​បើ​យើង​មិន​ទទួល​បាន​នោះ​ទេ យើង​នឹង​មិន​មាន​ការ​ជួប​ចរចា​នោះ​ទេ"៕

លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ជួបចរចា​ជាមួយ​លោក គីម ជុងអ៊ុន នៅ​ក្នុងប្រទេស​កូរ៉េខាងជើង

អត្ថបទទាក់ទង៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;