Man Utd ក្លាយជា​ក្លឹប​ដែល​មាន​តម្លៃ​ជាងគេ​បំផុត ក្នុង​ពិភពលោក

  • 2018-05-23 00:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បិសាច​ក្រហម Manchester United ទទួល​បាន​ត្រឹម​លេខ២ ប៉ុណ្ណោះ ក្នុង​តារាង Premier League ក្រោយ​បញ្ចប់​រដូវកាល​នេះ។ ប៉ុន្ដែ Man Utd បាន​ឡើង​កំពូល​តារាង​ជា​ក្លឹប​ដែល​តម្លៃ​ជាងគេ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​គណនី KPMG កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨ ម្សិលមិញ។

តម្លៃ​សរុប​របស់​ក្លឹប​បិសាច​ក្រហម បាន​កើន​ឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​រហូត​ដល់ ៣,៣​ពាន់​លាន​អឺរ៉ូ (ប្រមាន ៣,៧៧​ពាន់​លាន​ដុល្លារ) ច្រើន​ជាង Real Madrid ដែល​មាន​ត្រឹម ២,៩​ពាន់​លាន​អឺរ៉ូ និង Barcelona ដែល​មាន​ត្រឹម ២,៨​ពាន់​លាន​អឺរ៉ូ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;