រដ្ឋមន្រ្តី​ពាណិជ្ជកម្ម ស្នើឱ្យ​មាន​ការ​ផលិត​ទំនិញ​ក្រោម​ស្លាក​សញ្ញា "Make in I-CLMV"

  • 2018-05-23 01:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ពីគំនិតផ្តួចផ្តើម​ឱ្យមាន​ការ​សិក្សា​លើការ​ផលិត​ទំនិញ​ក្រោម​ស្លាក​សញ្ញា "Make in I-CLMV" (ផលិត​នៅ​ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ដើម្បី​ផ្តត់ផ្គង់​ទៅ​ក្នុងទីផ្សារ​តំបន់ និង​ពិភពលោក។ លោក​លើកឡើង​ដូច្នេះ ក្នុង​វេទិកា​ជំនួប​ពាណិជ្ជកម្ម​លើកទី៥ រវាង​ប្រទេស​ទាំង៥​នេះ កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ។

លោក ប៉ាន សូរស័ក្តិ ថ្លែងក្នុងវេទិកាជំនួប​ពាណិជ្ជកម្ម​លើកទី៥ ឥណ្ឌា-CLMV កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ រូបថត៖ FB ក្រសួងពាណិជ្ជកម្ម
នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​បន្ត​ចង្អុល​បង្ហាញ​នូវ​ផែនការ​សម្រាប់​អនុវត្ត​ទៅមុខ ដោយ​កំណត់​សកម្មភាព​មួយចំនួន​ជា​សកម្មភាព​អាទិភាព ដូចជា៖

ការ​បង្កើត​ជា​តំបន់​ប្រសព្វ​សម្រាប់​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់ ដោយក្នុង​នោះ​គឺ​ត្រូវ​រៀបចំ​ក្របខណ្ឌ​សហ​ប្រតិបត្តិការ​ឧស្សាហកម្ម និង​អនុវត្ត​កិច្ច​ព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ក្នុងតំបន់ និង​ពិភពលោក ដើម្បី​គាំទ្រ​ការ​សម្រប​សម្រួល​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់។

ការ​ផ្លាស់ប្ដូរ​គំរូ​អនុវត្ត​ល្អៗ ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ឥណ្ឌា និង​ប្រទេស CLMV មាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​នេះ ជាពិសេស​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា មានការ​អនុគ្រោះ​ពន្ធគយ ០% សម្រាប់​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​ទីផ្សារ​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​ដទៃទៀត។

លោក ប៉ាន សូរស័ក្តិ បាន​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​៥ ពិនិត្យ និង​ជ្រើសរើស​យក​គម្រោង​ក្នុង​រូបភាព​ដៃគូ​រដ្ឋ និង​ឯកជន (PPP) ដើម្បី​យកមក​អនុវត្ត ក៏​ដូចជា​បង្កើត​មូលនិធិ និង​ក្របខណ្ឌ​សម្រាប់​អនុវត្ត​គម្រោង ដោយផ្ដោត​លើ​កិច្ចសន្យា​កសិកម្ម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;