ញ៉ាំ​ស៊ុត​១​ថ្ងៃ​១​គ្រាប់​ជា​ប្រចាំ ផ្ដល់​ផល​ល្អ ឬ​ផល​អាក្រក់?

  • 2018-05-23 02:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​ធ្លាប់​បាន​ព្រមាន​ថា ការ​ញ៉ាំ​ស៊ុត​ច្រើន​អាច​ធ្វើ​ឲ្យ​ជាតិ​កូឡេស្ដេរ៉ុល​ក្នុង​ខ្លួន​គ្មាន​សុខភាព​ល្អ។ យ៉ាង​ណា​មិញ កាល​ពី​ពេល​ថ្មីៗ​នេះ ស្រាប់​តែ​មាន​ការ​សិក្សា​ថ្មី​មួយ​ផ្សេង​ទៀត បាន​អះអាង​ផ្ទុយ​ទៅ​វិញ​ថា ការ​ទទួល​ស៊ុត​១​ថ្ងៃ​១​គ្រាប់​នឹង​អាច​ជួយ​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​យ៉ាង​ច្រើន។

រូបភាព៖ bonappetit
ការ​ពិសោធ​នេះ ធ្វើ​ឡើង​​នៅ​លើ​ប្រជាជន​ចិន​ចំនួន​កន្លះ​លាន​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ ៧៩​ឆ្នាំ។ ការ​សិក្សា​រយៈពេល​៩​ឆ្នាំ​មក​នេះ រក​ឃើញ​ថា ការ​ញ៉ាំ​ស៊ុត​ជា​ប្រចាំ​ចំនួន​១​គ្រាប់​ក្នុង​១​ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន។ ពួក​គេ​មាន​អត្រា​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ទាប​ជាង​មនុស្ស​ដែល​មិន​ញ៉ាំ​ស៊ុត​ចំនួន ១៨% ឯ​អត្រា​ស្លាប់​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ត្រូវ​កាត់​បន្ថយ​បាន​រហូត​ដល់ ២៨% ឯណោះ។

សូម​បញ្ជាក់​ថា យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) មនុស្ស​ប្រមាណ ១៧,៧​លាន​នាក់ បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​តែ​ជំងឺ​បេះដូង។ តួ​លេខ​នេះ​គឺ​ស្មើ​នឹង ១ភាគ​៣​នៃ​អត្រា​មរណភាព​សរុប​ទូទាំង​ពិភពលោក៕

រូបភាព៖ Dr. Mercola

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;