សម្ដេច ហ៊ុន សែន លើក​ឡើង​ពី​បញ្ហា​របស់​លោក ប៊ុត សីហា ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

  • 2018-05-23 02:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បាន​លើក​ឡើង​ថា បើ​សិន​ជា​មាន​ការ​អះអាង​ពី​តារា​ចម្រៀង ប៊ុត សីហា ថា​មិន​បាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ហើយ អីចឹង​សូម​កុំ​ឲ្យ​មាន​ការ​ប្រកាន់​លើ​តារា​ចម្រៀង​រូប​នេះ​ទៀត។ ប្រសាសន៍​សម្ដេច​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​១៧ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​ឧសភា ២០១៨​នេះ។

ការ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​លោក ប៊ុត សីហា គឺ​ក្រោយ​សម្ដេច​នាយករដ្ឋមន្រ្តី​បាននិយាយរៀបរាប់​​ពី​​អ្នក​ចម្រៀង​នានា ដែល​មាន​ទី​កន្លែង​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ។

សូម​បញ្ជាក់​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​លោក​ត្រូវ​បាន​គេ​ដោះលែង​វិញ នៅ​ថ្ងៃ​បន្ទាប់ ដោយសារ​តែ​មាន​ការ​ធានា​ពី​ក្រុម​គ្រួសារ។ ក្រោយ​មក លោក ប៊ុត សីហា បាន​បកស្រាយ​អំពី​រឿង​ចោទ​ប្រកាន់​នេះ ថា​លោក​មិន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នោះ​ទេ៕

អត្ថបទទាក់ទង៖ ប៊ុត សីហា ទម្លាយ​ថា ខ្លួន​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន

ប៊ុត សីហា ចូលរួម​កិច្ចការ​សង្គម កាលពីថ្មីៗ​កន្លងទៅ
ប៊ុត សីហា ច្រៀង​តាម​ឆាក​តន្រ្ដី
ប៊ុត សីហា និងអ្នកគាំទ្រ (រូបភាពឆ្នាំ២០១៧)

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;