គីម ជុងអ៊ុន បារម្ភ​ខ្លាច​មាន​រដ្ឋប្រហារ​យោធា ពេល​ទៅ​ជួប ត្រាំ

  • 2018-05-23 03:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Washington Post បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​កំពុង​ខ្វល់​ចិត្ត​អំពី​គម្រោង​ធ្វើ​ជំនួប​កំពូល​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ប្រទេស​សិង្ហបុរី នា​ខែ​មិថុនា​ក្រោយ។

ប្រភព​ដដែល បញ្ជាក់​ថា លោក គីម ជុងអ៊ុន បារម្ភ​រឿង​ដែល​អាច​កើត​ឡើង​​នៅ​ក្នុង​ប្រទេស នៅ​ពេល​លោក​ចាក​ចេញ​ទៅ​ឆ្ងាយ ជា​ជាង​ការ​ជួប​ជាមួយ​នឹង​លោក ត្រាំ ទៅ​ទៀត។ Washington Post បន្ត​ថា លោក គីម ព្រួយ​ថា ពេល​ទៅ​សិង្ហបុរី របប​របស់​លោក​អាច​នឹង​រង​គ្រោះ​ដោយសារ​រដ្ឋប្រហារ​យោធា ឬ​ក្រុម​សត្រូវ​នានា ដែល​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំកូរ៉េ​ខាង​ជើង/ រូបភាព៖ SHUTTERSTOCK
សូម​រំលឹក​ថា របប​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល គីម នៅ​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ចាប់​វត្តមាន​ឡើង​ក្រោយ​ពី​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ នៅ​អំឡុង​ឆ្នាំ​១៩៥៣៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;