ចិន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង ១ពាន់​កន្លែង​សម្រាប់​និស្សិត​អាស៊ីអាគ្នេយ៍

  • 2018-05-23 04:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​ឆ្នាំ​២០១៨​នេះ សាកល​វិទ្យាល័យ Guizhou ប្រទេស​ចិន នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន ១៥៥៤​កន្លែង​ដល់​សិស្ស​និស្សិត​នៃ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍។ ​អាហារូបករណ៍​នេះ នឹង​ផ្ដល់​ជូន​ចាប់​ពី​ថ្នាក់​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ រហូត​ដល់​ថ្នាក់​បណ្ឌិត សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩។

កម្មវិធី​អាហារូបករណ៍​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ។ បេក្ខជន​ដែល​ចាប់​អារម្មណ៍ អាច​ចូល​ទៅ​មើល​ព័ត៌មាន​លម្អិត​បន្ថែម​តាម​រយៈ​តំណ Link មួយ​នេះ ---> https://goo.gl/DQfBSV ឬ​ទំនាក់​ទំនង​អ៊ីម៉ែល៖ secretariat@seameo.org

រូបភាព៖ សាកល​វិទ្យាល័យ Guizhou

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;