គណៈរដ្ឋមន្រ្តី នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​រោងចក្រ​អគ្គិសនី និង​របៀប​វារៈ​ផ្សេងៗ​ទៀត

  • 2018-05-23 07:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ​នេះ គណៈ​រដ្ឋមន្រ្តី នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ពិភាក្សា​លើ​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព ៧០០​មេហ្គាវ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​អានុភាព ៦០​មេហ្គាវ៉ាត់ នៅ​ខេត្ត​កំពង់ស្ពឺ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នៅថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីពេលកន្លងមក (រូបថត៖ FB សម្តេច ហ៊ុន សែន)
ក្រៅពីនេះ គណៈ​រដ្ឋមន្រ្តី ក៏នឹង​បើក​កិច្ចពិភាក្សា​លើ​របៀបវារៈ​ផ្សេងៗ​ទៀត​ផងដែរ​រួមមាន៖
  • សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច ”គ” នៃ​ផ្នែកទី​៣ ជំពូក​ទី៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ​ដែលត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែ​មីនា ឆ្នំា​១៩៩៧។

  • សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា។

  • សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា ដែលត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០០៧។

  • ​និង​បញ្ហា​ផ្សេងៗ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;