ប្រទេស​អាស៊ាន ចំនួន​២ ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០​​ ដែល​មាន​ជាង​គេ​បំផុត​លើ​លោក

  • 2018-05-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក តាម​ទំហំ​ផលិតផល​សរុប​ក្នុង​ស្រុក​​ (GDP) របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ ដោយ​ផ្អែក​​ទៅ​លើ​សមភាព​អំណាច​ទិញ (PPP)។ ប្រទេស​​ចំនួន​១០ ដែល GDP ប្រជាជន​ម្នាក់​ៗ​ខ្ពស់​ជាង​គេ មាន​ដូចជា៖

១. ការតា (GDP ប្រជាជន​ម្នាក់ ១២៨ ៧០២​ដុល្លារ)

រដ្ឋធានី Doha ប្រទេស​កាតា/ រូបភាព៖ middleeastmonitor
**២.** លុចហ្សំបួរ (GDP ប្រជាជន​ម្នាក់ **១១០ ៨៧០​ដុល្លារ**)
រដ្ឋធានី​​លុចហ្សំបួរ/ រូបភាព៖ Wanderlust Travel Magazine

៣. សិង្ហបុរី (GDP ប្រជាជន​ម្នាក់ ៩៨ ០១៤​ដុល្លារ)

សិង្ហបុរី/ រូបភាព៖ Reuters

៤. អៀរឡង់ (GDP ប្រជាជន​ម្នាក់ ៧៩ ៩២៤​ដុល្លារ)

រដ្ឋធានី Dublin ប្រទេស​អៀរឡង់/ រូបភាព៖ National Geographic

៥. ព្រុយណេ (GDP ប្រជាជន​ម្នាក់ ៧៩ ៧២៦​ដុល្លារ)

រដ្ឋធានី Bandar Seri Begawan ប្រទេស​ព្រុយណេ/ រូបភាព៖ bruneiborneo

៦. ន័រវេស (GDP ប្រជាជន​ម្នាក់ ៧៤ ០៦៥​ដុល្លារ)

រដ្ឋធានី Oslo ប្រទេស​ន័រវេស/ រូបភាព៖ Visit Norway

៧. សហព័ន្ធ​អារ៉ាប់រួម (GDP ប្រជាជន​ម្នាក់ ៦៨ ៦៦២​ដុល្លារ)

រដ្ឋធានី Abu Dhabi សហព័ន្ធ​អារ៉ាប​រួម/ រូបភាព៖ Virgin Holidays

៨. គុយវែត (GDP ប្រជាជន​ម្នាក់ ៦៦ ៦៧៣​ដុល្លារ)

រដ្ឋធានី​គុយវែត/ រូបភាព៖ YouTube ben sedin

៩. ស្វីស (GDP ប្រជាជន​​ម្នាក់ ៦៣ ៣៧៩​ដុល្លារ)

ស្វីស/ រូបភាព៖ BBC

១០. សហរដ្ឋ​អាមេរិក (GDP ប្រជាជន​ម្នាក់ ៦២ ១៥២​ដុល្លារ)

រដ្ឋធានី​ Washington សហរដ្ឋ​អាមេរិក/ រូបភាព៖ National Geographic Kids

ក្រៅ​ពី​ប្រទេស​ទាំង​១០​ខាង​លើ IMF ក៏​បាន​ចាត់​ចំណាត់​ថ្នាក់​ទីក្រុង​ចំនួន​២ ជា​ប្រទេស​ដែល​មាន​ជាង​គេ​ផង​ដែរ ដែល​មាន​ដូចជា ម៉ាកាវ និង​ហុងកុង៕

  • ម៉ាកាវ (GDP ប្រជាជន​ម្នាក់ ១២២ ៤៨៩​ដុល្លារ)
ម៉ាកាវ/ រូបភាព៖​ Unsplash
  • ហុងកុង (GDP ប្រជាជន​ម្នាក់ ៦៤ ៥៣៣​ដុល្លារ)
ហុងកុង/ រូបភាព៖ qatarairways

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;