រុស្ស៊ី នឹងបង្ហាញសព្វាវុធជាង ៣០០ ប្រភេទ​ នៅ​​ពិព័រណ៍អន្តរជាតិ​ឆ្នាំ​២០១៨

  • 2018-05-23 13:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហ៊ុនរុស្ស៊ី​ជា​ច្រើន នឹង​ធ្វើ​ការ​បង្ហាញ​នូវ​សព្វាវុធ​ជាង​ ៣០០​ ប្រភេទ​ នៅ​ក្នុង​ពិព័រណ៍​អន្តរជាតិ KADEX ឆ្នាំ​ ២០១៨ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ២៣ ដល់​ ២៦ ឧសភា​​ ឆ្នាំ​២០១៨ ក្នុង​ទីក្រុង Astana ប្រទេស​ កាហ្សាក់ស្ថាន។ ក្នុងនោះ​សព្វាវុធដ៏​សំខាន់ និង​ទំនើបចុង​ក្រោយបំផុត​របស់រុស្ស៊ី ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នោះ​គឺ៖

  • ប្រព័ន្ធ​ការពារ​មីស៊ីល S-400
ប្រព័ន្ធ​ការពារ​មីស៊ីល S-400
- និង​រថក្រោះ​ BMPT Terminator
រថក្រោះ​ BMPT Terminator

ក្រៅ​ពី​នេះ សព្វាវុធ​ផ្សេង​ទៀត​ ដែល​នឹងត្រូវយក​មក​បង្ហាញដែរ​នោះ រួម​មាន​ដូច​ជា៖

ផ្នែក​ប្រព័ន្ធ​ការពារ

  • ប្រព័ន្ធ​ការពារ​មីស៊ីល​ S-300VM
ប្រព័ន្ធ​ការពារ​មីស៊ីល​ S-300VM
  • ប្រព័ន្ធ​ការពារ​មីស៊ីល​ S-300PMU2 ​
ប្រព័ន្ធ​ការពារ​មីស៊ីល​ S-300PMU2
  • ប្រព័ន្ធ​ការពារ​មីស៊ីល​ Buk
ប្រព័ន្ធ​ការពារ​មីស៊ីល​ Buk
  • និងប្រព័ន្ធ​ការពារ​មីស៊ីល​ Tor
ប្រព័ន្ធ​ការពារ​មីស៊ីល​ Tor

ផ្នែក​ឧទ្ធម្ភាគចក្រ

  • ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Mi-28NE
ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Mi-28NE
  • ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Mi-35M
ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Mi-35M
  • និងឧទ្ធម្ភាគចក្រ​យោធា Mi-38T
ឧទ្ធម្ភាគចក្រ​យោធា Mi-38T

ផ្នែក​យន្តហោះ​ចម្បាំង​

  • យន្តហោះ​ចម្បាំង​ Su-30SM 
យន្តហោះ​ចម្បាំង​ Su-30SM 
  • យន្តហោះ​ចម្បាំង​ Yak-130
យន្តហោះ​ចម្បាំង​ Yak-130
  • និងយន្តហោះ​ដឹក​ជញ្ជួន​យោធា Il-76MD-90A
យន្តហោះ​ដឹក​ជញ្ជួន​យោធា Il-76MD-90A

ផ្នែកយន្តហោះ​គ្មាន​មនុស្ស​បើក

  • យន្តហោះ​គ្មានមនុស្សបើក Orlan-10E
យន្តហោះ​គ្មានមនុស្សបើក Orlan-10E
  • និង​យន្តហោះ​គ្មាន​មនុស្ស​បើក Orion-E ជាដើម។
យន្តហោះ​គ្មាន​មនុស្ស​បើក Orion-E

សូមជម្រាប​ថា ពិព័រណ៍​សព្វាវុធ​អន្តរជាតិ KADEX ឆ្នាំ​២០១៨​នេះ នឹង​ទទួល​អ្នក​តំណាង​មក​ពី​ ៤៨​ប្រទេស​។ ក្រៅ​ពី​នេះ ៣១៨ ​ក្រុមហ៊ុន​ដែលមក​ពី​ ២៨ ​ប្រទេស​ នឹង​បង្ហាញ​សព្វាវុធ​របស់​ខ្លួនក្នុង​ពិព័រណ៍​នេះ​ផងដែរ៕

ប្រភព៖ TASS ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;