២សប្ដាហ៍ ក្រសួង​ប្រកាស​ហាម​ឃាត់​ផលិតផល​បង្កើន​តណ្ហា​ ៣ប្រភេទ

  • 2018-05-23 07:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ផលិតផល​បង្កើន​តណ្ហា​បុរស ៣​ប្រភេទ ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត​អ្នក​ប្រើប្រាស់។ សេចក្ដី​ប្រកាស​របស់​ក្រសួង​ទាំង ៣ ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​ទាំងនេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​រយៈពេល​ត្រឹម​តែ ២​សប្ដាហ៍​ប៉ុណ្ណោះ គិត​ពី​ថ្ងៃទី​៩​ឧសភា​មក​។

ផលិតផល​ទាំងនោះ សុទ្ធតែ​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការ​ត្រួតពិនិត្យ និង​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង។

ផលិតផល​ទាំង៣ ប្រភេទ​រួម​មាន​៖

  • ផលិតផល “កាហ្វេ​ចង្អុល​មេឃ" ដែល​មាន​ផ្ទុក​ឱសថ​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទ​បុរស ឈ្មោះ Sidenafil ។ Sidenafil នេះអាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​អ្នក​ប្រើប្រាស់​។
  • ថ្នាំ​បង្កើន​តណ្ហា​បុរស "King Man” ដែល​ផលិត​នៅ​អាមេរិក ដោយ​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត​អ្នក​ប្រើប្រាស់​ ដោយសារ​គាំង​បេះដូង​។ 
  • ថ្នាំ​បង្កើន​តណ្ហា​បុរស "Male Extra” ដែល​ផលិត​នៅ​អង់គ្លេស ដោយ​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត​អ្នក​ប្រើប្រាស់​ ដោយសារ​គាំង​បេះដូង​។

ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ប្រទះ​ជន​ណា​ដែល​កំពុង​ប្រើប្រាស់ លក់ ចែកចាយ ផលិតផល​ខាងលើ ផ្ដល់​ព័ត៌មាន ឬ​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង ដោយ​​ទាក់ទង​តាម​រយៈ​លេខ​ទូរសព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤ និង ០១២ ៨៩២ ០២២ ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;